ខ្សែបម្រើ Angel Di Maria របស់ក្លិប Manchester United អាចនឹងខកខានប្រកួតបើករដូវកាលថ្មី English Premier League ដោយសារតែរងរបួសសរសៃពួរគន្លាក់ជើង អំឡុងពេលប្រកួតផ្ដាច់ព្រ័ត្រ Copa America កាលពីព្រឹកថ្ងៃអាទិត្យ។
កីឡាករជម្រើសអាហ្សង់ទីន Di Maria ត្រូវបានដូរចេញពីការប្រកួតត្រឹមតែ២៩នាទីប៉ុណ្ណោះ អំឡុងពេលក្រុមរបស់ខ្លួនបរាជ័យ ក្រោមថ្វីជើងម្ចាស់ផ្ទះឈីលី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ខណៈដែលពេលនេះកីឡាករវ័យ ២៧ឆ្នាំកំពុងតែសម្រាកព្យាបាលរបួស។
អតីតកីឡាករក្រុម Real Madrid រូបនេះ ក៏នឹងអវត្តមានពីក្រុម Man Utd ក្នុងការប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីអ្នកចាត់ការ Louis Van Gaal ឲ្យសម្រាក៤សប្ដាហ៍។ ប៉ុន្តែដោយសារបញ្ហារបួសនេះថែមទៀត មានន័យថា Di Maria នឹងត្រូវខកខានប្រកួត ដល់ថ្ងៃបើករដូវកាលថ្មី ក្នុងការប្រកួតទល់នឹង Tottenham នាថ្ងៃទី០៨ ខែសីហាថែមទៀត។
Di Maria បានត្រឹមតែអង្គុយមើលក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួន ទាំងការខកចិត្តប៉ុណ្ណោះ កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីចាញ់ឈីលី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី និងជាការឈឺចាប់លើកទី២ បន្ទាប់ពីចាញ់អាល្លឺម៉ង់ នៅ World Cup ឆ្នាំមុន៕

Post a Comment