ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Emperial League 2015បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅនេះនៅទីលានបាល់ទាត់ Emperial រាជធានីភ្នំពេញ។
លទ្ធផលនៃការប្រកួតយ៉ាងស្វិតស្វាញនៅវគ្គចុងក្រោយនេះគឺក្រុមកីឡាបាល់ទាត់យុវជនសម្ព័ន្ធសេនានាគជួបជាមួយក្រុមកីឡាបាល់ទាត់ស្ប៉តACដោយក្រុមកីឡាបាល់ទាត់យុវជនសម្ព័ន្ធសេនានាគស៊ីស្ប៉តAC៣ទល់នឹង២។
លោកណុប រតនៈគណៈប្រតិបត្តិក្រុមយុវជនសម្ព័ន្ធសេនានាគនិងជាអ្នកដឹកនាំក្រុមកីឡាបាល់ទាត់យុវជនសម្ព័ន្ធសេនានាគបានឲ្យដឹងថា នេះគឺជាមោទនភាពមួយសម្រាប់ក្រុមកីឡាបាល់ទាត់របស់លោកដែលអាចដណ្តើមយកបាននៅជ័យជំនះលើគូប្រកួតតាំងពីវគ្គដំបូងមកដល់វគ្គផ្តាច់ព្រ័ត្រនេះរហូតទទួលបានជ័យជំនះជាម្ចាស់ពាន់ Emperial League2015។
លោកបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់យុវជនសម្ព័ន្ធសេនានាគត្រូវបានបង្កើតឡើងដោយស្ថិតក្រោមការជួយឧបត្ថម្ភពីលោកឌៀង សារុនសមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនដើម្បីជាការចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
លោកណុប រតនៈបញ្ជាក់ទៀតថា ស្របពេលដែលវិស័យកីឡាបាល់ទាត់នៅកម្ពុជាកំពុងតែមានសន្ទុះនោះលោកនឹងខំប្រឹងប្រែងជាបន្តទៀតដើម្បីដឹកនាំក្រុមកីឡាបាល់ទាត់យុវជនសម្ព័ន្ធសេនានាគឲ្យឈានឆ្ពោះទៅរកការប្រកួតមិត្តភាពជាមួយក្រុមកីឡាបណ្តាប្រទេសជិតខាង។ លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីបង្កើតក្រុម កីឡាបាល់ទាត់នោះក្រុមយុវជនសម្ព័ន្ធសេនានាគក៏មានក្រុម កីឡាគ្រប់ទំរង់ទៀតទាំងនារីនិងបុរសផងដែរ៕

Post a Comment