GuidePedia

0
ភ្នាក់ងារ​កីឡាករ Robin van Persie​បាន​ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការព្យាករណ៍​ថា ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ហុ​ល្លង់​ម្នាក់នេះ ជិត​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម Man Utd​ហើយ។


ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កីឡាករ Robin van Persie​នឹង​វិលត្រឡប់​ទៅកាន់​ទីក្រុង Cheshire បន្ទាប់ពី​ការ​លំហែ​កាយ​របស់លោក​នៅក្នុង​រដូវ​កាល​ក្តៅ​នេះ ជា​កន្លែង​ដែល​លោក​នឹង​វិលត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ Carrington តែ​ប្រភព​ខ្លះទៀត​បែរជា​អះអាង​ថា គាត់​យល់ព្រម​រួចហើយ​នឹង​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្លិប Fenerbahce។

ទោះបីជា​យ៉ាងណា​ក្តី ភ្នាក់ងារ​របស់​គាត់ បាន​បញ្ជាក់​ថា មិន​មាន​កិច្ចព្រមព្រៀង​នោះ​ទេ រវាង​ក្លិប Man Utd​និង​ក្លិប​តួ​ក​គី​មួយ​នេះ ពោល​គឺ​កីឡាករ Robin van Persie​នឹង​លេង​រហូតដល់​អស់​កុងត្រា​របស់​គាត់​នៅក្នុង​ទឹកដី Old Trafford។

ប៉ុន្តែ កីឡាករ​វ័យ​៣១​ឆ្នាំ​ម្នាក់​នេះ នៅ​ខ្វាយខ្វល់​នៅឡើយ​ចំពោះ​កន្លែង​លេង​របស់​គាត់​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Louis van Gaal ហើយ​គេ​រំពឹងថា រូប លោក​ នឹង​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ស្រពិចស្រពិល​មួយ​នេះ។


នៅពេល​សួរ​ថា តើ​សេចក្តី​រាយការណ៍​ថា Robin van Persie​នឹង​ចាក​ចេញទៅ ហើយ​អាច​នឹង​ស្វែក​រក​ការ​បង់លុយ​ផ្តាច់​១២​លាន​ផោន មាននៅ​ក្នុង​កុងត្រា​រយៈពេល​១២​ខែ​របស់​គាត់ លោក Kees Voss គឺជា​អ្នកតំណាង​របស់​គាត់​ថា ប្រសិនបើ Robin រកបាន​ក្លិប​ថ្មី​ពិតមែន​នោះ យើង​នឹង​ប្រកាស​វា​ភ្លាម៕

Post a Comment

 
Top