លើសង្វៀន CTN ខេត្តសៀមរាបថ្ងៃទី៨កក្កដាអ្នកប្រដាល់ម៉ន វីរៈក្លឹបការិយាល័យទី ៥កងទ័ពជើងគោកជួបប្រកួតជាមួយអ្នកប្រដាល់សៀវ ង៉ុយក្លឹបក្រសួង ការពារ ជាតិទៀតហើយ ។
តាមពិតអ្នកប្រដាល់ទាំង ២ រូបនេះមានប្រវត្តិជួបប្រកួតគ្នាជាច្រើនលើកមកហើយដោយមានឈ្នះ-ចាញ់ទៅ វិញទៅមក ។ អាចនិយាយបានថាពួកគេទាំង ២ គឺជាកំពូលអ្នកប្រដាល់ជើងខ្លាំងសម្រាប់ប្រភេទទម្ងន់៥៤គីឡូ ក្រាមទៅហើយគ្រាន់តែពេលខ្លះ ង៉ុយ តម្លើងទម្ងន់ទៅប្រកួតទម្ងន់៥៧គីឡូក្រាម ឬ លើសនេះទៅទៀតក៏មានដែរ ។ ចំពោះវីរៈវិញគេរក្សាទម្ងន់៥៤គីឡូក្រាមរបស់គេនេះបានយ៉ាងល្អរហូត ។
សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំង ២ រូបនេះគេលំបាកនឹងប៉ាន់ស្មានថាតើនរណាឈ្នះណាស់ព្រោះគេខ្លាំង និង មានឱកាសឈ្នះដូចគ្នា ។
ម៉ន ព្រំម៉ាញមកពីក្លឹបការិយាល័យទី ៥កងទ័ពជើងគោកដែរនោះប្រកួតជាមួយអ្នកប្រដាល់ ហេល វ៉ា មកពីក្លឹបឃ្លាំង កីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ កីឡាករទាំងពីរជាអ្នកប្រដាល់ដែលមានស្នៀតល្អ និង ចូលចិត្តវ៉ៃប្ដូរដូចគ្នានោះបើនរណាប្រហែសនឹងមានគ្រោះថ្នាក់ ។នេះ ជាការជួបគ្នាដំបូងរបស់ពួកគេចាំមើលនរណាឈ្នះ ?
ម៉ន គឹមឡុងក្លឹបការិយាល័យទី ៥ កងទ័ពជើងគោកប្រកួតជាមួយអ្នកប្រដាល់ឡុង សំណាងក្លឹបសាលវ័ន្ដកីឡា ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

Post a Comment