GuidePedia

0
អតីត​ខ្សែការពារ​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ កីឡាករ Marcell Jansen has បាន​ប្រកាស​ហើយ​ការ​ចូលនិវត្តន៍​របស់​គាត់​ពី​កីឡាករ​បាល់ទាត់​អាជីព បន្ទាប់ពី​ត្រូវ​បាន​គេ​ដោះលែង​ពី​ក្លិប Hamburg រួចមក​នោះ។


កីឡាករ Jansen វ័យ​២៩​ឆ្នាំ បាន​ចំណាយពេល​៧​រដូវ​កាល​ជាមួយ​ក្លិប Lower Saxony និង​ធ្លាប់​លេង​ជាមួយ​ក្លិប Borussia Monchengladbach និង​ក្លិប Bayern Munich ផងដែរ នៅក្នុង​អាជីព​បាល់ទាត់​ដ៏​រង្គោះរង្គើ​របស់​គាត់ ដែល​មើលឃើញ​គាត់​លេង​បានតែ​៤៥​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្រុម​អាល្លឺម៉ង់។

ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​បទ​សម្ភាសន៍​មួយ​នឹង​កាសែត Bild លោក Jansen បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការសម្រេចចិត្ត​របស់​គាត់ ចូល​វិវត្តន៍​ពី​កីឡាបាល់ទាត់ ដោយ​លោក​បាន​អះអាង​ថា លោក​គ្មាន​ការ​តាំង​ចិត្ត​ទេ​សម្រាប់​ក្លិប​ថ្មី។

លោក​បាន​និយាយ​ថា លោក​បាន​គិត​ច្រើនណាស់។ មាន​នូវ​ការ​ផ្តល់ជូន​អស្ចារ្យ​ជាច្រើន ប៉ុន្តែ​សម្រាប់​រូបលោក​ការ​បន្ត​អាជីព​តទៅទៀត មិនមែន​ជា​ជម្រើស​ដ៏​ត្រឹម ត្រូវ​នោះទេ​។ លោក​មិនអាច​លេង​កន្លែង​ណា​ទៀត​បាន​ទៀត​ទេ។

គួរ​ឲ្យ​ដឹង​ថា កីឡាករ Jansen បាន​លេង​លើកចុងក្រោយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​កាលពី​ខែ​មិនា ឆ្នាំ​២០១៤ ពេល​ពួកគេ​ទាត់​ឈ្នះ​ក្រុម​ជម្រើសជាតិ​ឈី​លី​១-០ នៅ​ការប្រកួត​លក្ខណៈ​មិត្តភាព​របស់​ពួកគេ ហើយ​គាត់​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ក្រុម​របស់លោក Joachim Low នៅ​ការប្រកួត World Cup២០១៤​ផងដែរ​។ ប៉ុន្តែ​ទីបញ្ចប់ លោក​មិនបាន​មាន​ចំ​ណែ ក​នោះទេ ខណៈដែល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ គ្រង​តំណែង​ជា​ក្រុម​ជើងឯក​បាល់ទាត់​ពិភពលោក​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល៕

Post a Comment

 
Top