GuidePedia

0
អ្នកប្រដាល់កម្ពុជា យ៉េន ឌីណា ក្លឹបកសិកម្ម នឹងត្រូវប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃ Den Nongkhay JeJe ក្នុងទម្ងន់ ៦០គ.ក្រ ស្របពេលដែលមិត្តរួមជាតិ សែន រ៉ាដេត មកពីក្លឹបអប្សរាគុនខ្មែរ ត្រូវជួបអ្នកប្រដាល់ថៃ Dao Chhaysitl Omnai ក្នុងទម្ងន់៥២គ.ក្រ នៅលើសង្វៀនអប្សរា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ខាង មុខនេះ ។


អ្នកប្រដាល់ថៃគ្រប់រូប តែងតែរារែកក្នុងការតស៊ូជាមួយ យ៉េន ឌីណា តែពេលនេះ Den Nongkhay JeJe ប្រកួតលើក នេះ មិនគិតពីចាញ់ ឬឈ្នះទេ ព្រោះជារឿង ធម្មតា ។ យ៉េន ឌីណា ធ្លាប់ផ្តួលអ្នកប្រដាល់ជនជាតិថៃជាច្រើនរូបឲ្យសន្លប់ ក្រោមថ្វីដៃរបស់ខ្លួន ហើយអ្នកប្រដាល់ក្មេងវ័យ ឌីណា មានស្នៀតវាយល្អ ។

កីឡាករថៃ Den Nongkhay JeJe ជាអ្នក ប្រដាល់មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Den Nongkhay JeJe អាចបញ្ចេញបានភ្លាមៗ ស្រប ជាមួយដៃ តែបើគូប្រកួតខ្លាំងដែរ នោះចិត្ត Den Nongkhay JeJe ស្រុតចុះតែម្ដង ។

ចំណែកកីឡាករ សែន រ៉ាដេត វិញជាអ្នកប្រដាល់ប្រើគ្រប់កលល្បិច ហើយសមត្ថភាពកណ្ដាប់ដៃរបស់គេ វាយចេញ រហ័សណាស់ ហើយជង្គង់ កែង និងផ្លែរបស់ សែន រ៉ាដេត ក៏មានផ្លែល្អដែរ ។

នេះជាការប្រកួតមួយដែលរៀបចំរបស់ ប៉ុស្តិ៍អប្សរា ដោយនាំយកកីឡាករ ទម្ងន់ទាប ៥២គីឡូក្រាម ប៉ុន្តែមានសមត្ថភាពខ្ពស់អាចនឹងទាក់ទាញជាងទម្ងន់ធ្ងន់ធំៗ ហើយក៏ជាឱកាសផ្តល់ដល់អ្នកប្រដាល់វ័យក្មេង របស់កម្ពុជាបានស្គាល់ ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទៀតផង ៕

Post a Comment

 
Top