ក្លិប Manchester United នៅតែមានចំណាប់អារម្មណ៍ចង់បានកីឡាករ Cristiano Ronaldo មក Old Trafford វិញដដែល ដោយត្រៀមកញ្ចប់ទឹកប្រាក់ធំទិញយកពី Real Madrid ប្រសិនបើឱកាសផ្ដល់ឱ្យ។
យោងតាមប្រភពពី Manchester Evening News បានឱ្យដឹងថា ទោះជាក្រុមបិសាចក្រហមទិញបានកីឡាករ៤នាក់មកហើយក៏ដោយ ប៉ុន្តែលោក Van Gaal នៅតែត្រូវការខ្សែប្រយុទ្ធមុតស្រួចម្នាក់ទៀតដើម្បីមកលេងអមជាមួយ Rooney នៅរដូវកាលថ្មីខាងមុខនេះ។
ចំពោះខ្សែប្រយុទ្ធម្នាក់នោះ គឺមានតែ Ronaldo របស់ Real Madrid នឹងហើយ ព្រោះថាបិសាចក្រហមតាំងពីកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះចាកចេញទៅ ពួកគេតែងតែសង្ឃឹមថាថ្ងៃណាមួយអាចយកកីឡាកររូបនេះមកវិញឱ្យបាន។ ស្របពេលដែលមានលេចចេញរឿងនេះ ក៏មានលេចឮថាម្ចាស់ពាន Ballon d’Or ៣សម័យ មិនពេញចិត្តនឹង Rafa Benitez អ្នកចាត់ការថ្មីរបស់អធិរាជសផងដែរ។
Man Utd មានឱកាសទិញខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះបាន តាំងពីជំនាន់លោក David Moyes ឆ្នាំ២០១៣ មកម្ល៉េះ តែគួរឱ្យសោកស្ដាយរូបគេបែរជាទៅបន្តកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០១៨ទៅវិញ។
Ronaldo ចូលលេងជាមួយ Man Utd នៅឆ្នាំ២០០៣ ដោយលោក Sir Alex ជាអ្នកទិញរូបគេមកពី Sporting ក្នុងតម្លៃខ្លួន១២,២៤លានផោន ហើយក៏ជាកីឡាករព័រទុយហ្គាល់ទីមួយដែលបិសាចក្រហមទិញចូលផងដែរ។ រយៈពេល៦ឆ្នាំនៅ Old Trafford កីឡាករដែលពាក់អាវលេខ៧រូបនេះ រកគ្រាប់បាល់បាន១១៧គ្រាប់៕

Post a Comment