លោក Lord Harris នាយកក្លិប Arsenal បានបញ្ជាក់ថាកាំភ្លើងធំមានប្រាក់២០០លានផោន (៣១០លានដុល្លារអាមេរិក) ក្នុងធនាគារដើម្បីចំណាយទិញកីឡាករថ្មីៗបំបែកកំណត់ត្រាតម្លៃខ្លួន ប៉ុន្តែអ្នកចាត់ការ Arsene Wenger មិនទាន់សម្រេចចិត្តថាទិញម្នាក់ណានៅឡើយទេ។
Lord Harris មិនបានបដិសេធទេថាក្លិបមិនហ៊ានចំណាយច្រើនទេអំឡុងពេលធ្វើកីឡដ្ឋានថ្មី ប៉ុន្តែពេលនេះមិនដូចមុនទេ ពោលគឺកាំភ្លើងធំត្រៀមប្រាក់ចំនួន២០០លានផោនរួចជាស្រេច ដើម្បីឱ្យលោក Wenger ចំណាយទិញកីឡាករល្អៗពង្រឹងក្រុមឡើងវិញ។
បុរសវ័យ៧២ឆ្នាំខាងលើបានបញ្ជាក់ថា៖ “យើងអាចដើរចូលទីផ្សារដោះដូរកីឡាករបាន ហើយប្រហែលជាអាចទិញកីឡាករកំពូលៗបានទៀតផង។ យើងមានប្រាក់២០០លានផោននៅធនាគារដើម្បីចំណាយ។ ពេលនេះយើងមិនទាន់មានគម្រោងទិញនរណានោះទេ រហូតទាល់តែ Wenger រកឃើញអ្នកខ្លាំងពិតប្រាកដដូច Ozil និង Sanchez អីចឹង។ យើងគាំទ្រគាត់ក្នុងការទិញកីឡាករថ្លៃៗ ប្រសិនបើគាត់ចង់បាន”។
លោកនាយកក្លិប Arsenal ខាងលើបាននិយាយចំពោះចរិតរបស់ Wenger ថា៖ “គាត់ជាមនុស្សល្អណាស់។ អ្នកអាចនិយាយទៅគាត់ ថាយើងគ្មានប្រាក់ទេ ហើយគាត់ក៏មិនថាអីដែរ ឬអ្នកអាចឱ្យគាត់១០០លានផោន ហើយគាត់ក៏ប្រហែលជាមិនចំណាយវាដែរ”។
កាំភ្លើងធំខកខានលើកពាន Premier League អស់ពេលជាង១០ឆ្នាំហើយ បន្ទាប់ពីបានឈ្នះលើកចុងក្រោយកាលពីរដូវកាល ២០០៣-២០០៤ ។ ចំណែកឯរដូវកាលទើបតែបញ្ចប់ទៅនេះ ពួកគេឈរនៅចំណាត់ថ្នាក់លេខ៣៕

Post a Comment