GuidePedia

0
ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Thomas Muller ​របស់​ក្រុម​ Bayern Munich ​បាន​និយាយ​នៅ​ប្រទេស​ចិន ពេល​ដែល​ក្រុម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​នៅ​ទី​នោះ​ថា ខ្លួន​មិន​ដូច​ Lionel Messi ​ឬ Neymar ឡើយ​ ដោយ​និយាយ​ថា៖ “ខ្ញុំ​មិន​ដូច​ Messi ឬ​ Neymar ទេ, ខ្ញុំ​មាន​ជំនាញ​ផ្សេង ​និង​មាន​ស្ទីល​លេង​ខុស​គ្នា”។


​កីឡាករ​វ័យ​ ២៥​ឆ្នាំ ក៏​បាន​លើក​ឡើង​ជា​ចម្ងល់​ផង​ដែរ​ ថា​ក្រុម​ Baryern មាន​អ្នកគាំទ្រ​ច្រើន​មែន​ទែន​នៅ​ចិន ហើយ​លោក​តែង​ឮ​អ្នកគាំទ្រ​ជា​ច្រើន​ស្រែក​ហៅ​ឈ្មោះ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​លោក​ឆ្ងល់​ថា មូល​ហេតុ​អ្វី បាន​ជា​ពួកគេ​ស្រលាញ់​លោក​ខ្លាំង​ម្ល៉េះ ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ យល់​ថា​ប្រហែល​ជា​មក​ពី​ពួកគេ​ស្រលាញ់ តាំង​ពី​​ព្រឹត្តិការណ៍ World Cup 2014 មក​ហើយ៕

Post a Comment

 
Top