GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​អធិរាជ​ស Real Madrid​លោក Rafael Benitez​បាន​ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​របាយការណ៍​ថា លោក បាន​មាន​ជម្លោះ​ជាមួយ​កីឡាករ Cristiano Ronaldo ហើយ​លោក​បាន​និយាយ​ទទូច​ថា កីឡាករ Sergio Ramos​នឹងមិន​ចាកចេញ​ពី​ទឹកដី Santiago Bernabeu​នោះទេ។


ឧប្បត្តិហេតុ​នៅក្នុង​ទីលាន​ហ្វឹកហាត់​ដែល​កីឡាករ Ronaldo​បាន​ឆ្លើយតប​ទាំង​ខឹងសម្បា​មកលើ​គ្រូបង្វឹក Benitez​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​គ្រាប់​បាល់​របស់​គាត់​នោះ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​សារព័ត៌មាន​អេ​ស្ប៉ា​ញ ហើយ​ពួកគេ​បាន​លើក​ឡើង​ថា វា​គឺជា​សញ្ញា​មួយ​នៃ​ភាព​តានតឹង​រវាង​គ្រូបង្វឹក​ថ្មី​របស់​ក្រុម និង​កីឡាករ​សំខាន់​បំផុត​របស់​ក្លិប អំឡុង​ដំណើរ​ការប្រកួត​ទេសចរណ៍​របស់​ពួកគេ​នៅ​ប្រទេស​អូស្ត្រាលី។

ទោះបីជា​យ៉ាងណាក៏ដោយ ថ្លែង​ទៅកាន់​សន្និសីទ​មុន​ការប្រកួត International Champions Cup ជាមួយ​ក្រុម Man City អតីត​អ្នកចាត់ការ​របស់​ក្លិប Liverpool​និង​ក្លិប Napoli​ម្នាក់នេះ បាន​ធ្វើ​ការ​ច្រានចោល​ទាំងស្រុង​ចំពោះ​កម្មវត្ថុ​នៃ​ការខ្វែងគំនិត​គ្នា​នេះ ។ ផ្ទុយទៅវិញ លោក​បែរជា​និយាយ​លើកតម្កើង​ដល់​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ម្នាក់នេះ ដោយ​អះអាងថា គាត់​នឹង​ឈ្នះ​ការប្រកួត​ជាក់​ជាពុំខាន​ឡើយ។


លោក Benitez​បាន​និយាយទៀត​ថា លោក​បាន​មានឱកាស​គ្រប់គ្រាន់ ក្នុងការ​ចែករំលែក​ជាមួយ​គាត់​ក្នុង​សប្តាហ៍​នេះ ហើយ​សង្ឃឹមថា គាត់​នឹង​លេង​បានល្អ​បំផុត​នៅលើ​សមរភូមិ​បាល់ទាត់ ពិសេស​នៅពេលដែល​រដូវ​កាល​ចាប់ផ្តើម​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

Post a Comment

 
Top