GuidePedia

0
កីឡាករ Andrea Pirlo បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការ​ចាប់ផ្តើម​ដំណើរ​ផ្សងព្រេង​ថ្មី​របស់​លោក​ជាមួយ​ក្លិប​ New York City បន្ទាប់ពី​មានការ​ផ្ទេរ​របស់​គាត់​ពី​ក្លិប ​Juventus​រួចមក​នោះ។


ខ្សែបម្រើ​វ័យ​៣៦​ឆ្នាំ​ម្នាក់នេះ បាន​ជួប​ជាមួយ​សារព័ត៌មាន​ជា​លើកដំបូង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​គាត់​ចាប់ផ្ដើម​ជីវិត​ថ្មី​របស់​លោក​ជាមួយ​ក្លិប​លេង​នៅ​ក្របខណ្ឌ​ Major League Soccer​មួយ​នេះ។ អតីត​កំពូល​តារា​បាល់ទាត់​របស់​ក្លិប​AC Milan​ម្នាក់​នេះ​ដែរ បាន​ឆ្លៀតពេល​ទៅ​ជួប​ជាមួយ​ក្រុម​កីឡាករ​វ័យ​ក្មេង​ផង​ដែរ នៅ​ក្នុង​ក្លិប​Downtown United។

កីឡាករ Pirlo ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប​New York City កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា​កន្លង​ទៅ​នោះ នឹង​ក្លាយ​ជា​កីឡាករ​ទី​៣​ ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង បន្ទាប់ពី​កីឡាករ Frank Lampard និង David Villa។

កីឡាករ​ជើងចាស់​ម្នាក់​នេះដែរ ធ្លាប់​បានឈ្នះ​ជើងឯក​បាល់ទាត់​កំពូល​អឺរ៉ុប Champions League, Serie A ៦​លើក និង​ជើងឯក​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០០៦​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី អម​ឡុង​អាជីព​បាល់ទាត់​ដ៏​ត្រចះត្រចង់​របស់លោក​នៅ​អឺរ៉ុប។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្វីៗ​គឺ​ថ្មី​ទាំង​អស់​សម្រាប់​គាត់​ ហើយ​នេះ គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គាត់ និង​ជា​រឿង​ចុងក្រោយ​ដែល​លោក​ត្រូវ​ធ្វើ​ចុងក្រោយ ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់៕

Post a Comment

 
Top