GuidePedia

0
ក្លិប Chelsea បាន​​ចុះហត្ថលេខា​ជា​មួយនឹង​ខ្សែ​បម្រើ Danilo Pantic របស់​ក្លិប Partizan Belgrade កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​បញ្ជូន​​យុវ​ជន​ស៊ែ​ប៊ី​ដ៏ឆ្នើម​រូប​នេះ​ឲ្យលេង​​ជា​កីឡាករ​កម្ចី​ភ្លាម​ៗ​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្រុម​ម្ចាស់ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League មួយនេះ​។


Pantic ត្រូវ​បាន​ទាក់​ទង​ជាមួយ​នឹងការ​ផ្ទេរ​ទៅកាន់​ក្លិប Chelsea ចាប់​តាំង​ពី​ខែម​ក​រា ឯ​នោះ ហើយ​ការ​ផ្ទេរ​របស់​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​ទៅកាន់​កីឡដ្ឋាន Stamford Bridge បច្ចុប្បន្ន ត្រូវ​បាន​បំពេញ​ជា​ផ្លូវការ​​ហើយ​។ រូប​គេ​នឹង​ចំណាយពេល​ក្នុង​រដូវ​កាល​ខាងមុខ​នេះ​ក្នុងនាម​ជាកីឡាករ​កម្ចីនៅ​ឯ​ក្លិប​ហូ​ឡង់ Vitesse Arnhem ដែលមាន​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​ជា​មួយនឹង Chelsea។

Pantic បាន​ប្រាប់​គេហ​ទំព័រ​របស់ Chelsea ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​​ចុះ​ហត្ថ​លេខា​សម្រាប់​​ក្រុម Chelsea ដែល​ជាម្ចាស់​ជើង​ឯកក្រប​ខ័ណ្ឌ English Premier League ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំអាច​​បង្ហាញ​នូវ​តម្លៃ​របស់​ខ្ញុំ​នៅ​ឯ​ក្លិប Vitesse នា​រដូវកាល​ខាង​មុខ​នេះ​។ ខ្ញុំពិត​ជាមាន​កិត្តិ​យស​ណាស់​​ចំពោះ​ការ​ជឿ​ជាក់​ដែល​ក្លិបទាំង​ពីរ​បាន​បង្ហាញ​មក​លើ​រូប​ខ្ញុំ​»​។


Pantic បាន​​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដល់​លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Chelsea ជាមួយនឹង​​​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់ក្លិប Partizan ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League កាលពី​រដូវ​កាល​​មុន និង​ក៏​បាន​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​​ស៊ែ​ប៊ី​​ឈាន​ទៅ​ប្រកួត​វគ្គ​​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​នៃព្រឹត្ត​ការណ៍ Euro អាយុក្រោម​​១៩​ឆ្នាំ កាល​ពី​ឆ្នាំមុន​ផង​ដែរ​៕

Post a Comment

 
Top