GuidePedia

0
ខ្សែ​បម្រើ​អន្តរ​ជាតិ​អេ​ស្ប៉ាញ Sergio Busquets បាន​បង្ហើប​ថា ខ្សែ​ប្រយុទ្ធ Pedro ដែល​​ជា​គោល​ដៅ​​​សម្រាប់​ក្លិប Manchester United​ អាច​នឹង​ចាក​ចេញ​ពី​ក្លិប Barcelona ដើម្បី​មាន​ឱកាស​បាន​លេង​កាន់​តែ​ច្រើន​។


ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​​អេ​ស្ប៉ាញ​រូប​នេះ​កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​​ពី​​លោក Louis van Gaal ដើម្បី​បន្ថែម​ជម្រើស​ក្នុង​​តំបន់​ប្រយុទ្ធ​​របស់​លោក ហើយ Pedro កំពុង​តែ​ពិ​ចារណា​លើ​ការ​ផ្ទេរ​មួយ​​​ទៅ​កាន់​កីឡ​ដ្ឋាន Old Trafford​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​មាន​​តម្លៃ​ខ្លួន​រំលាយ​កិច្ច​សន្យា​ចំនួន​២២​លាន​ផោន (ស្មើ​នឹង​៣៤​លាន​ដុល្លារ​អាមេ​រិក) ហើយ Busquets ដែល​បាន​និយាយ​នៅ​មុន​ពេល​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ជា​មួយ​នឹង Manchester United ក្នុង​ទីក្រុង Santa Clara បាន​ឲ្យ​ដឹង​ថា៖ «ពិត​​ណាស់​ ខ្ញុំ​បាន​និយាយ​ជា​មួយ​គេ ប៉ុន្តែ ខ្ញុំ​​នឹង​មិន​ប្រាប់​ពី​អ្វី​ដែល​រូប​គេ​បាន​និយាយ​ឡើយ​។ វា​​ជា​ការ​សន្ទារ​​ជា​ឯក​ជន​។

រូប​គេ​ចង់​លេង​ឲ្យ​បាន​ច្រើន និង​លេង​ឲ្យ​បាន​​ច្រើន​នាទី​បន្ថែម​ទៀត​។ នោះ​ជា​អ្វី​ដែល​គេ​ចង់​បាន​»​​។ ខ្សែ​​បម្រើ​រូប​នេះ​បាន​បន្ថែមទៀត​ថា៖ «​​រូប​គេ​ជា​មិត្ត​​ម្នាក់​របស់​ខ្ញុំ ហើយ​វា​នឹង​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​លើក​ចុង​ក្រោយ​របស់​គេ​។ ប៉ុន្តែ យើង​​កំពុង​តែ​ស្ថិត​ក្នុង​ក្រុម​មួយ​​ដែល​មាន​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​ ហើយ​វា​លំ​បាក​ណាស់​សម្រាប់​រូប​គេ​។

នៅ​ទី​បំផុត វា​នឹង​ធ្លាក់​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​​គេ ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ថា រូប​គេ​នឹង​បន្ត​នៅ​»​​។ ប្រសិន​បើ Pedro ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក Van Gaal រូប​គេ​អាច​នឹង​លេង​ជា​ដៃ​គូ​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Wayne Rooney ហើយ Memphis Depay លេង​ក្នុង​នាម​​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​រូប​មន្ត 4-3-3 របស់​អ្នក​ចាត់​ការ​ទូទៅ​​រូប​នេះ​នៅ​រដូវ​កាល​ក្រោយ​៕

Post a Comment

 
Top