GuidePedia

0
ការ​ជួប​គ្នា​រវាង ​អធិរាជ​ស Real Madrid ​និង​ មេឃខៀវ Man City​ ក្នុង​ពាន​រង្វាន់​ International Champions Cup ដែល​ជា​ពាន​មិត្តភាព​បើក​រដូវ​កាល​ បាន​បញ្ចប់​នៅ​មុន​នេះ​បន្តិច​ ដោយ​ Real ​បាន​បំបាក់​ Man City​ ៤​ទល់​១​នៅ​ទឹក​ដី​អូស្ត្រាលី ដែល​មាន​ទស្សនាជាង​១០០០០០នាក់។


នៅ​តង់​ទី​មួយ​ ក្រុម​របស់​លោក Rafa Benitez​ បាន​ធ្វើ​ការ​វាយ​សម្រុក​រហូត​បាន​សម្រេច​បី​គ្រាប់​ដោយ​ Benzema នាទី​២២ ​Ronaldo​នាទី​២៥ និង ខ្សែ​ការពារ​ Pepe​ តែ​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​៤៤។ ប៉ុន្តែ​ Yaya Toure​ សុត​បាល់​ប៉េណាស់ទី​បានសម្រេច​មួយ​គ្រាប់​វិញ​នៅ​នាទី​៤៥+ ។

ចូល​តង់​ទី​ពីរ​ដែល​ក្រុម​ទាំង​ពីរ​ ធ្វើ​ការ​ផ្លាស់​សមាជិក​ដំបូង​ស្ទើរ​តែ​ទាំងអស់​នោះ​ នៅ​តែ​វាយ​លុត​គ្នា​ទៅ​វិញ​ទៅ​មក​។ ទី​បំផុត​ កីឡាករ​វ័យក្មេង​របស់​ Real ខ្សែ​បម្រើ Denis Cheryshev បាន​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៧៣​​ហើយ​ លទ្ធផល​នេះ​បន្ត​រហូរ​ដល់​ចប់​ការ​ប្រកួត។

Manchester City: Hart, Sagna, Denayer, Humphreys, Kolarov, Toure, Fernando, Delph, Nasri, Silva, Sterling

Subs: Caballero, Wright, Horsfield, Clichy, Evans, Zuculini, Garcia, Lopes, Navas, Pozo, Unal, Roberts, Iheanacho, Barker, Jovetic, Dzeko

Goal: Toure (pen) 45+4.

Real Madrid: Navas, Carvajal, Pepe, Ramos, Marcelo, Kroos, Modric, Isco, Bale, Ronaldo, Benzema

Subs: Arbeloa, Llorente, Nacho, Casemiro, Lucas Silva, Jese, Danilo, Cheryshev, Lucas Vazquez, Varane

Goals: Benzema 21, Ronaldo 25, Pepe 44, Cheryshev 73



Post a Comment

 
Top