GuidePedia

0
ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​តែ​ខ្លាំង​របស់​ក្លឹប Paris Saint-Germain កីឡាករ​ Zlatan Ibrahimovic ​បាន​និយាយ​ថា​ ទំនាក់ទំនង​រវាង​គាត់​ នឹង​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​ Manchester United មិន​សូវ​ត្រូវ​គ្នា​ប៉ុន្មាន​នោះ​ទេ។​ កីឡាករ​ម្នាក់​នេះ​​និយាយ​ក្នុង​ការ​ផ្ដល់​បទ​សម្ភាសន៍​មួយ​ទៅ​កាន់​គេហទំព័រ​ Sport Illustrated។


គេហទំព័រ​ខាង​លើ​បាន​ក៏​បាន​សរសេរ​​ថា​ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​ក៏​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន​ Old Trafford ផង​ដែរ​នៅ​រដូវ​កាល​នេះ។ តាម​ពិត​ទៅ​ខ្សែ​ប្រយុទ្ធ​PSG​ ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក Louis Van Gaal ​នៅ​ពេល​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​រូប​នេះ ​ដឹក​នាំ​នៅ​ក្លឹប Ajax​ ស្រប​ពេល​រូប​គេ​នៅ​លេង​ទី​នោះ។

អ្នក​សម្ភាសន៍​​បាន​សួរ​នាំ​អំពី​ទំនាក់​ទំនង​កីឡាករ​រូប​នេះ​ជាមួយ​លោក​ Van Gaal​ យ៉ាង​ម៉េច​ដែរ?​ ហើយ ​Zlatan​ បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សម្ភាសន៍​ថា​៖ "​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ!។ កាល​គាត់​នៅ​ជា​អ្នក​ចាត់​ការ​ក្នុង​ក្លឹប​Ajax , ខ្ញុំ​និង​គាត់​មិន​ត្រូវ​គ្នា​នោះ​ទេ។

បន្ថែម​ពី​នេះ​ខ្សែ​ប្រយុទ្ធ​ ស៊ុយអែត​រូប​នេះ​ បាន​និយាយ​បន្ត​ថា ​រូប​គេ​អាច​នឹង​មាន​បញ្ហា​ច្រើន​ ប្រសិន​បើ​ ទៅ​លេង​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Van Gaal ប៉ុន្តែ ​រូប​គេ​បាន​បដិសេធ​មិន​និយាយ​នឹង​សំណួរ​ដែល​ថា​នឹង​ប្ដូរ​ទៅ​កាន់​ Man Utd។" ជា​ចុង​ក្រោយ​ខ្ញុំ​គិត​ថា​គាត់​ជា​គ្រូ​បង្វឹក​ដ៏​មាន​ជំនាញ​ម្នាក់​។ ​នរណា​ក៏​ដោយ​ឲ្យ​តែ​ធ្វើ​ការ​ជាមួយ​គាត់​ មិន​មាន​បញ្ហា​ច្រើន​នោះ​ទេ។​ ដោយ​សារ​តែ​ខ្ញុំ​ត្រូវ​ការ​ដោយ​ខ្លួន​ឯង​ ខ្ញុំ​ត្រូវ​ចេញ​ពី​ក្លឹប​ Ajax ។

បើ​និយាយ​ពី​អនាគត​របស់​កីឡាករ​រូប​នេះ​នៅ​កីឡដ្ឋាន​ Parc des Princes​ កំពុង​ក្លាយ​ជា​ប្រធាន​បទ​មួយ​ក៏​ក្ដៅ​គគុក ​ប៉ុន្តែ​រូប​គេ មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​តែ​មួយ​រូប​ដែល​ Man Utd ចង់​បាន​នោះ​ទេ។​

Post a Comment

 
Top