GuidePedia

0
អ្នកចាត់ការទូទៅក្លឹបមេឃខៀវ Manchester City លោក Manuel Pellegrini បានថ្លែង ថា កីឡាករខ្សែប្រយុទ្ធជួរមុខ Edin Dzeko អាចនឹងចាកចេញពីក្លឹប នា រដូវកាលនេះ ដោយសារតែលេងធ្លាក់ជើងខ្លាំងពេកចំពោះ២ រដូវកាលចុងក្រោយនេះ ។


គ្រូបង្វឹកជនជាតិឈីលីរូបនេះបានថ្លែងប្រាប់គេហទំព័រ BBC ថា “កីឡាករវ័យ២៩ឆ្នាំ ជនជាតិបូស្ន៊ី Dzeko បានកំពុងតែ រងភាពត្រដាបត្រដួសយ៉ាងខ្លាំងនៅទឹក ដីកីឡដ្ឋាន Etihad អាចនឹងត្រូវលក់ចេញនៅរដូវកាលនេះ គ្រាដែលកំពុងទាក់ ទងទៅលេងនៅក្នុងក្លឹបប្រទេសអ៊ីតាលី ។ មួយវិញទៀត ការទិញបានកីឡាករ Fabian Delph ពីក្លឹប Aston Villa ក៏រំ ពឹងថា ជំនួសកៅអី Dzeko បានដែរ” ។

កីឡាករ Edin Dzeko ត្រូវបានក្លឹប Man City ទិញទីក្លឹប Wolfsburg របស់អាល្លឺម៉ង់កាលពីខែមករា ឆ្នាំ២០១១ ក្នុងតម្លៃខ្លួន ២៧លានផោន ហើយក៏បានបន្តកិច្ច សន្យារយៈពេល៤ឆ្នាំបន្ថែមទៀតដែលឆ្នាំទៅដោយបានជួយឲ្យ Man City ឈ្នះពាន Premier League បាន២ដងដែរនាឆ្នាំ២០១២ និងឆ្នាំ២០១៤ ដោយបាន ស៊ុតបញ្ចូល ទីបានតែ៤គ្រាប់ ប៉ុណ្ណោះក្នុង Premier League នារដូវកាលមុននេះ ៕

Post a Comment

 
Top