GuidePedia

0
ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ទិញបានកីឡាករខ្សែបម្រើជនជាតិឈីលី Arturo Vidal ជាផ្លូវការ ហើយពីក្លឹបជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃ ខ្លួន ៣៧លានអឺរ៉ូ ដែលគ្រោងនឹងមកប្រទេសអាល្លឺម៉ង់ ដើម្បីពិនិត្យសុខ ភាពចុងសប្តាហ៍នេះហើយ មុនឈានដល់ការចុះកិច្ចសន្យា ។


តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ក្លឹបយក្សទាំងពីរ Juventus និងខ្លារខិន Bayern Munich បានព្រមព្រៀង គ្នាជាឯកច្ឆ័ន្ទរួចហើយក្នុងការផ្ទេរកីឡាករ ខ្សែបម្រើប្រយុទ្ធ វ័យ២៨ឆ្នាំ Vidal មកកាន់ប្រទេសអាល្លឺម៉ង់នៅចុងសប្តាហ៍ មុនពេលចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ដើមខែក្រោយនេះ ។

កីឡាករដែលបានជួយឲ្យក្រុមជម្រើសជាតិឈីលីឈ្នះពាន Copa America 2015 ក្នុងទឹកដីនាពេលថ្មីៗនេះ ជាកីឡាករ ខ្សែបម្រើទី២ដែលបានចាកចេញពីក្លឹប សេះបង្កង់ Juventus នារដូវកាលនេះ បន្ទាប់ពីកីឡាករ Andrea Pirlo បាន ចេញពីទឹកដីប្រទេសអ៊ីតាលីទៅលេងឲ្យក្លឹប New York City របស់អាម៉េរិក និងកីឡាករខ្សែប្រយុទ្ធមួយរូបគឺ Carlos Tevez ចាកចេញទៅលេងឲ្យក្លឹបក្នុងទឹកដីប្រទេសកំណើតអាហ្សង់ទីនវិញ ក្រោយពេលទិញបានកីឡាករខ្សែប្រយុទ្ធ Sami Khedira មក ពីក្លឹបស្តេចស Real Madrid រួចមក ។

ជាមួយគ្នានោះដែរ កីឡាករខ្សែបម្រើដូចគ្នា Paul Pogba ក៏ប្រកៀកផ្លាស់ចេញពី Juventus ទៅលេងឲ្យក្លឹប FC Barcelona ឬក៏ក្លឹបអង់គ្លេស Manchester City ដែលកំពុងស្ថិតក្នុងផ្លូវចរចាតម្លៃខ្លួននៅឡើយ ។ Vidal បានមកចូល រួមលេងឲ្យ Juventus តាំងពីឆ្នាំ២០១១ ជាមួយនឹងការស៊ុតបញ្ចូលទីសរុបបានចំនួន៣៥ គ្រាប់ ពីការចូលលេងបាន ១២៤ប្រកួតនៅកីឡដ្ឋាន Torino ៕

Post a Comment

 
Top