នកចាំទី Asmir Begovic នឹងចូលរួមជាមួយនឹងក្លិប Chelsea ក្នុងតម្លៃខ្លួន៨លានផោន (ស្មើនឹង១២លានដុល្លារអាមេរិក) នៅថ្ងៃសុក្រនេះ ដែលនឹងធ្វើឲ្យខ្សែបម្រើ Marco van Ginkel របស់ក្លិប Chelsea ផ្ទេរទៅកាន់ក្លិប Stoke City ក្នុងនាមជាកីឡាករកម្ចីពេញមួយរដូវកាល។
Begovic បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់ឲ្យមានការផ្ទេរមួយនៅរដូវក្តៅនេះ ហើយ Chelsea បានចាត់ទុកអ្នកទីសញ្ជាតិបូស្នីរូបនេះជាយូរមកហើយថា ជាកីឡាករដែលពួកគេចង់បានដើម្បីជំនួសកន្លែងរបស់ Petr Cech ក្នុងនាមជាអ្នកចាំទីជម្រើសទី២បន្ទាប់ពី Thibaut Courtois។
ក្រោយពីច្រានចោលនូវសំណើដេញថ្លៃលើកពីទី១របស់ Chelsea ក្លិប Stoke បាទទួលយកសំណើបង្កើនតម្លៃខ្លួនរបស់ម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League និងបានស្នើសុំខ្ចីជើងកីឡាករម្នាក់ទៅកាន់កីឡដ្ឋាន Britannia ដើម្បីធ្វើជាផ្នែកនៃការផ្ទេរមួយនេះ។
Van Ginkel ដែលត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Sunderland, Newcastle និង Southampton នោះ ត្រូវបានគេជឿជាក់ថា គឺជាកីឡាករដែល Stoke ត្រូវការ។ Stoke បានធ្វើឲ្យឈានដល់ផ្លូវទាល់ច្រកជាមួយនឹង Begovic នៅពេលដែលកិច្ចពិភាក្សាផ្សេងៗបានទទួលបរាជ័យជាមួយនឹងអ្នកចាំទីវ័យ២៨ឆ្នាំរូបនេះដែលនៅសល់រយៈពេលត្រឹមតែ១២ខែទៀតប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គេ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្លិបមានមូលដ្ឋាននៅ Midlands មានការពេញចិត្តចំពោះតម្លៃខ្លួន៨លានផោនដែលខ្លួនទទួលបាន ហើយពិសេសទៅទៀតនោះគឺថា ពួកគេអាចនាំយក Van Ginkel៕

Post a Comment