GuidePedia

0
ក្លិប​​​យក្ស​អេស្ប៉ាញ FC Barcelona ជឿ​ជាក់​ថា​នឹង​អាច​ប្រជែង​ឈ្នះ​​ក្លិប​ Chelsea ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ Arda Turan ​របស់​ Atletico Madrid ​​​នូវ​តម្លៃ ២៥​លាន​​ផោន (៣៩​លាន​ដុល្លារ) ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ។


អ្នកចាត់ការ​ក្រុម​ Barca ​លោក​ Luis Enrique ​​សង្ឃឹម​ថា​ក្លិប​ នឹង​អាច​ចុះ​កិច្ចសន្យា​យក​​​កីឡាករ​ជម្រើស​ជាតិ​ទួរគី​ Turan ​​​មុន​ពេល​វិស្សមកាល ខណៈ​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ក៏​​ចង់​ទៅ​លេង​ឲ្យ​​អ្នក​មាន​បុណ្យ​ដែរ ដោយ​ធ្លាប់​និយាយ​ថា ខ្លួន​ជា​អ្នកគាំទ្រ​ខ្សែ​ប្រយុទ្ធ Lionel Messi ផង​ដែរ។

​យ៉ាងណាក្ដី នៅ​ពេល​ Turan ត្រឡប់​ទៅ​ហ្វឹក​ហាត់​នា​ទីក្រុង​ Madrid វិញ នោះ​កីឡាករ​រូប​នេះ អាច​នឹង​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា គួរ​ទៅ​ណា​ឲ្យ​ប្រាកដ​ ខណៈ​ដែល​​ក្លិប​ Chelsea ក៏​ចង់​បាន​ខ្លាំង​ដែរ ប៉ុន្តែ​បើ​រូប​គេ​ផ្ទេរ​ទៅ​ Barca នោះ​នឹង​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​២០១៦​ទើប​ចូល​លេង​បាន ដោយសារ​ក្លិប​មួយ​នេះ ​បាន​​​ជាប់​ពិន័យ​របស់​​ FIFA។

Barcelona បាន​បាត់​បង់​សមាជិក​ខ្សែ​បម្រើ​​សំខាន់ៗ​ជា​ច្រើន​នាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដូច​ជា Thiago Alcantara និង Cesc Fabregas ត្រូវ​បាន​លក់​ចេញ ហើយ​​រដូវ​កាល​មុន​ Xavi បាន​ផ្ទេរ​ទៅ​​ប្រទេស​​កាតារ​ម្នាក់​ទៀត ដូច្នេះ​ទើប​ចាប់​អារម្មណ៍​ចង់​បាន Turan ​ឬ​​ Paul Pogba ​របស់ Juventus ​ទៅ​ជួយ​ក្រុម​វិញ។

​Turan ​បាន​ផ្ទេរ​ពី​ Galatasaray ​ទៅ​ Atletico Madrid ​កាល​ឆ្នាំ​២០១១ ​​តម្លៃ​ជាង​១៣​លាន​ដុល្លារ ​និង​ស៊ុត​ឲ្យ​ក្រុម​របស់​លោក​ Diego Simeone ​បាន​​២២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​១៧៨​ប្រកួត៕

Post a Comment

 
Top