តារាឆ្នើមអន្ដរជាតិអាហ្សង់ទីន Javier Mascherano កាលពីថ្ងៃម្សិលមិញ បានអំពាវនាវឲ្យមានការស្ងប់អារម្មណ៍ ខណៈដែលការរាប់ថយក្រោយឆ្ពោះទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Copa America ជាមួយក្រុមឈីលី នៅចុងសប្តាហ៍នេះ បានចាប់ផ្តើម។
ក្រុមទាំងពីរដែលសុទ្ធសឹងមានក្តីសង្ឃឹមក្នុងការទទួលជោគជ័យនោះ នឹងត្រូវជួបគ្នាក្នុងទីក្រុង Santiago នៅថ្ងៃសៅរ៍នេះ ខណៈដែលក្រុមម្ចាស់ផ្ទះស៊ីលី កំពុងតែមានបំណងបញ្ចប់ការរង់ចាំស្ទើរតែរយៈពេល ១ សតវត្សរ៏តាមរយៈការឈ្នះពានរង្វាន់ធំជាលើកទី ១ នៅពីមុខអ្នកគាំទ្រផ្ទាល់របស់ពួកគេ។
ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអាហ្សង់ទីន ក៏កំពុងតែមានគោលដៅក្នុងការឈ្នះពានរង្វាន់ដ៏ធំខាន់មួយជាលើកដំបូងក្នុងរយៈពេលណ ២២ ឆ្នាំផងដែរ ដោយពួកគេបានរំពឹងទុកថា ក្រុមមួយក្នុងចំណោមក្រុមដែលប្រជុំដោយកីឡាករឆ្នើមៗបំផុតរបស់ប្រទេសនេះ នឹងមិនរងនូវការខកចិត្តមួយផ្សេងទៀតឡើយ។
ភាពស្វិតស្វាញដ៏ខ្លាំងក្លាមួយនឹងកើតឡើងក្នុងការប្រកួតនេះ ក្រោយពីមានការប្រជែងគ្នាជាប្រវត្តិសាស្ត្ររវាងប្រទេសជិតខាងទាំងពីរ ដែលកាលពីមុនធ្លាប់បានធ្លាក់ចូលក្នុងជម្លោះជុំវិញបញ្ហាដែនដី និងជម្លោះផ្នែកការទូតផ្សេងៗ។
ប៉ុន្តែ Mascherano បានធ្វើការបញ្ជាក់ថា រឿងនយោបាយគួរតែមិនក្លាយជាថ្នាំពុលក្នុងការជួបគ្នាមួយដែលត្រូវបានគេចាត់ទុកថា ជាការប្រកួតផ្នែកកីឡានោះឡើយ។
Mascherano បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា គ្រប់គ្នាអាចយល់ថា កីឡាបាល់ទាត់គឺជាកីឡាមួយ មិនមែនជាសង្គ្រាមឡើយ។ រឿងកាលពីមុនគឺជារឿងកាលពីមុន។ យើងមិនត្រូវយកកីឡាដាក់ចំកណ្តាលនៃរឿងនយោបាយឡើយ។ ឈីលី និងអាហ្សង់ទីន ជាប្រទេសជិតខាងគ្នា យើងត្រូវតែបង្ហាញពីការគោរពដោយភាពចាស់ទុំ»។
ខ្សែបម្រើការពាររូបនេះបានប្រាប់បន្តថា៖ «ប្រសិនបើយើងធ្វើការប្រកួតដោយការខឹងសម្បា និងអំពើហិង្សា យើងនឹងបាត់បង់នូវការគោរពគ្នា។ កីឡាគឺជាការនាំយកមកនូវសុខភាពល្អ និងរីករាយ មិនមែនជាសង្គ្រាមឡើយ»។
ការលើកឡើងរបស់ Mascherano ត្រូវបានគាំទ្រដោយខ្សែការពារអន្តរជាតិឈីលី Eugenio Mena ដែលបាននិយាយថា៖ «គ្រប់គ្នានឹងធ្វើដំណើរទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ហេតុនេះ វាពិតជាសំខាន់ណាស់ដែលក្រុមទាំងពីរបង្ហាញនូវការគោរពគ្នា»។
ក្រុមជម្រើសជាតិអាហ្សង់ទីន បានបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះជាមួយនឹងទម្រង់លេងយ៉ាងល្អដើម្បីផ្តួលក្រុមជម្រើសជាតិប៉ារ៉ាហ្គាយយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារ ខណៈដែលប្រធានក្រុម Lionel Messi បានបង្ហាញពីទម្រង់លេងដ៏ល្អអស្ចារ្យ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍នេះ
ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣
ប៉េរូ v ប៉ារ៉ាហ្គាយ - ៦:៣០ ព្រឹក
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ
ឈីលី v អាហ្សង់ទីន - ៣ ទៀបភ្លឺ

Post a Comment