GuidePedia

0
កីឡាករ​Theo Walcott ​បាន​បដិសេធ​​មិនទាន់​ប្រគល់​អនាគត​ជូន​ក្លិប​កាំភ្លើង​ធំ​Arsenal​ ថ្វីត្បិតតែ​គាត់​អាច​រក​បាន​គ្រាប់​បាល់​នៅ​ជោគជ័យ​របស់​ពួកគេ​នៅ​ការ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​FA Cup​យ៉ាង​ណា​ក្តី។


កីឡាករ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់​នេះ ដែល​នៅ​សល់​តែ​១​ឆ្នាំ​ទៀត​នៅក្នុង​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​នោះ ត្រូវ​បាន​គេ​សួរនាំ​ពី​អនាគត​របស់​គាត់ ដោយ​ក្រុម​សារព័ត៌មាន នៅ​អំឡុង​ពេល​ពិធី​ដង្ហែ​ពានរង្វាន់​របស់​ក្លិប បន្ទាប់ពី​យកឈ្នះ​ក្រុម Aston Villa​រួចមក​នោះ។

ប៉ុន្តែ​កីឡាករ ​Theo Walcott ដែល​រក​បាន​៤​គ្រាប់​ពី​២​ប្រកួត​ចុង​ក្រោយ​របស់​គាត់​នេះ បាន​និយាយ​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កិច្ចចរចា​បាន​កើតមានឡើង​ហើយ ប៉ុន្តែ​នៅ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​មុននឹង​អាច​សម្រេច​បាន។ លោក​បាន​និយាយប្រាប់​កាសែត Sky Sports News​ ថា លោក​ប្រាកដ​ក្នុង​ចិត្ត​ខ្លាំង​ណាស់​ថា អ្វីៗ​នឹង​ដោះស្រាយ​ចេញ។


ទោះបីជា​យ៉ាងណា​ដោយ កីឡាករ ​Walcott បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​របស់​គាត់​ថា​ ក្រុម Arsenal​នឹង​អាច​បន្ត​ឈ្នះ​ជើងឯក​ជាច្រើន​ទៀត ក្រោយ​ឈ្នះ​ជើង FA Cup​សម្រាប់​រដូវ​កាល​ទី​២​ជាប់ៗ​គ្នា​នេះ។ លោក​បាន​និយាយ​ថា លោក​មាន​ជំនឿ​ចិត្ត​លើ​សមត្ថភាព​លេង​នៅ​លើ​សមរភូមិ​បាល់ទាត់​របស់​ក្រុម​មួយ​នេះ ពិសេស​សមត្ថភាព​ដឹកនាំ​ក្រុម​ដ៏​អស្ចារ្យ​របស់​លោក​Arsene Wenger៕ ​

Post a Comment

 
Top