GuidePedia

0
Barcelona បាន​​យក​ឈ្នះ Athletic Bilbao ដើម្បី​លើក​ពាន Copa del Rey កាល​ពី​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​បាល់​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ខ្សែ​ប្រយុទ្ធ Lionel Messi។ កីឡាករ​​អាហ្សង់ទីន​​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ របស់ Barca ហើយ​១គ្រាប់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​គេ​គិត​ថា​ជា​គ្រាប់​បាល់​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​នេះ។


Messi បាន​បណ្ដើរ​បាល់​ពី​ស្លាប​ស្ដាំ​ក្បែរ​តំបន់​ពាក់​កណ្ដាល​ទីលាន រួច​ញាក់​ផុត​កីឡាករ​ Bilbao ដល់​ទៅ​៤នាក់ មុន​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ។ មួយ​គ្រាប់​នេះ បាន​ធ្វើ​ឲ្យ​វិបសាយ​កីឡា​ជា​ច្រើន​យក​ទៅ​ចុះផ្សាយ ខណៈ​​វីដេអូ​នៅលើ​ YouTube ​ឯណោះ​វិញ ​​មាន​អ្នក​ស្វែង​រក​រាប់​លាន​ដង​ ហើយ​ក៏​នៅ​តែ​បន្ត​កើន​អ្នក​ចូល​មើល​​ជា​ច្រើន​ផង​ដែរ។

ចង់​ដឹង​មួយ​គ្រាប់​នោះ ឡូយ​ប៉ុណ្ណា សូម​មើល​ខាង​ក្រោម៖

Post a Comment

 
Top