GuidePedia

0
អ្នក​ប្រណាំង​ម៉ូតូ​ឲ្យ​ក្រុម Yamaha, Jorge Lorenzo បាន​ប្រជែង​យកឈ្នះ​ការ​ប្រកួត​ប្រណាំង​ម៉ូតូ Italian Grand Prix MotoGP នឹង​រំកិល​ឡើងទៅ​គៀក​ជាមួយ​បេក្ខភាព​ដែល​កំពុង​នាំមុខ​លើ​តារាង​ជើងឯក Valentino Rossi កាល​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ​នៅ​ទីលាន Mugello ប្រទេស​អ៊ីតាលី។​


​​Lorenzo កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ពិតជា ​បានបង្ហាញ​ការបើកបរ​ម៉ូតូ​ដោយ​បច្ចេកទេស​ល្អ​បំផុត ពោលគឺ​បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ជាមួយនឹង​ថេរៈវេលា​លឿន​ជាងគេ ៤១ នាទី ៣៩.១៧៣ វិនាទី អ្នក​លេខ ២ ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ​នោះ​គឺ​កីឡាករ​អ៊ីតាលី Andrea Iannone របស់​ក្រុម Ducati ពោលគឺ​ប្រជែង​តាម​ពីក្រោយ 5.563 វិនាទី នឹង​លេខ ៣ កីឡាករ​ឈរលើ​តារាង​ពិន្ទុ​ពិភព​លោក Valentino Rossi ហើយ​លេខ ៤ កីឡាករ Dani Pedrosa របស់​ក្រុម Honda ផងដែរ។​​

ចំពោះ​កីឡាករ​ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ២ សម័យ Marc Marquez វិញ​ធ្វើ​មិនបាន​ល្អ​ទេ ដោយ​ការ ប្រណាំង​នៅ​អ៊ីតាលី​ជួបនឹង​បញ្ហា​ប៉ះទង្គិច។ ​​ឆ្លង​តាមរយៈ​ជ័យជំនះ​ដ៏​មាន​សារៈសំខាន់​នាពេលនេះ​របស់ Jorge Lorenzo គឺ​បានធ្វើ​ឲ្យ​រូបគេ​ឡើងមក​ឈ​លេខ ២ ជាមួយនឹង ១១២ ពិន្ទុ​ពោលគឺ​ដេញ​ពីក្រោយ​ចំនួន ៦ ពិន្ទុ​ប៉ុណ្ណោះ​ពី Valentino Rossi លេខ ១ ហើយ​លេខ ៣ Andrea Dovizioso របស់ Ducati មាន ៨៣ ពិន្ទុ ចំណែកឯ Marc Marquez វិញ​ឈរ​លេខ ៥ មាន ៦៩ ពិន្ទុ ក្រោយពី​បានបញ្ចប់​ការប្រណាំង ៦ ទីលាន​ក្នុង​រដូវ​កាល​ប្រណាំង​ឆ្នាំ 2015 នេះ។​ ​

គួរ​បញ្ជាក់ថា​ចំពោះ​ការប្រកួតប្រណាំង​បន្ត​នៅ​ទីលាន​ទី ៧ នឹងត្រូវ​ធ្វើឡើង​នៅ Catalunya Circuit ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី ១៤ ខែមិថុនា ២ ស​ប្តា​ហ៏​បន្ទាប់៕

Post a Comment

 
Top