GuidePedia

0
​កីឡាករ​វាយ​ហ្គោល Steven Bowditch នា​ពេល​នេះ​គឺ​បាន​ក្លាយ​ជា​បុរស​អូស្ត្រាលី​ចុងក្រោយ​គេ​បង្អស់ ដែល​បាន​យកឈ្នះ​ការប្រកួត​ជើងឯក AT & T Byron Nelson ក្រោយពេល​យកឈ្នះ​ដាច់​ចំនួន 4 stroke នៅរដ្ឋ Texas សហរដ្ឋ​អាមេរិក​កាល​ថ្ងៃអាទិត្យ។​


​​សរុប​ការប្រកួត​ពេញ​ទាំង ៤ ថ្ងៃនោះ​គឺ Steven Bowditch ធ្វើ​បានល្អ​បំផុត​ពោលគឺ 18 under par 259 ដោយបាន​នាំមុខ​ដាច់​អ្នក​លេខ ២ រួម ៣ រូប​ដូចជា Charles Hoffman, Pinskney នឹង Jimmy Walker ដល់​ទៅ 4 Stroke ខណៈដែល​កីឡាករ Zach Johnson លេខ ៥ ធ្វើបាន​13 under par 264 ផងដែរ។​

ដោយឡែក​ឯ​បេក្ខភាព​ជើង​ឯកកាល​ឆ្នាំ ២០១៤ Brendon Todd វិញ​ពិត​មិនអាច​ប្រជែង​ក្នុងការ​ការពារ​ជើងឯក​ខ្លួន​បានឡើយ ដោយ​ត្រូវបាន​គេ​កាត់ចោល​ទាំងពី​ថ្ងៃទី ២ មក​ម្លេះ ក្រោយ​មាន​ត្រឹមតែ 1 level par 140 ប៉ុណ្ណោះ។​ ​គួរ​បញ្ជាក់ថា​តាមរយៈ​ជ័យជំនះ​ជើងឯក AT & T Byron Nelson 2015 នាពេលនេះ Steven Bowditch គឺ​បាន​បំបែក​កញ្ចប់​ទឹកប្រាក់ ៧ លាន ១ សែន​ដូ​ល្លារ នឹង​ទទួលបាន​ប្រាក់សុទ្ធ​សម្រាប់​ខ្លួនឯង​ចំនួន ១ លាន ២​សែន ៧ ម៉ឺន ៨ ពាន់​ដូ​ល្លារ​អាមេរិក​ផងដែរ៕

Post a Comment

 
Top