GuidePedia

0
​អ្នក​ប្រណាំង​កង់​សញ្ជាតិ​អេ​ស្ប៉ា​ញ Alberto Contador នៅ​ពេល​នេះ​គេ​អាច​ធ្វើ​បានសម្រេច​ហើយ​ ក្នុង​ការ​ដណ្ដើមជើងឯក​នៃ​ការ​ប្រកួត​ប្រណាំង​នៃ​ព្រឹត្តិការណ៍ Giro de Italia 2015 ខណៈ​ដែល​កីឡាករ Iljo Keisse ជា​អ្នកឈ្នះ​នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​ទី ២១ នេះ។​


​​ការប្រកួត​នៅ​ដំណាក់កាល​ចុងក្រោយ​ម្សិល​ម៉ិ​ញ​នេះ​គឺ​មាន​ប្រវែង​ផ្លូវ ១៨៥ គីឡូម៉ែត្រ​ដោយ​ចេញពី Torino ឆ្ពោះទៅកាន់ Milano ក្នុង​ប្រទេស​អ៊ីតាលីកីឡាករ​ប្រណាំង​សញ្ជាតិ​បែ​ល​ហ្សិ​ក Keisse របស់​ក្រុម Etixx-Quick Step ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ខ្សែ​ព្រ័ត្រ​ទី​មុនគេ​ជាមួយ​នឹង​ថេរៈវេលា 4 ម៉ោង 18 នាទី​នឹង 37 វិនាទី ហើយ​លេខ ២ កីឡាករ​ប្រណាំង​កង់​អូស្ត្រាលី Luke Durbridge នៃ​ក្រុម Orica-Green EDGE ខណៈ​ដែល​លេខ ៣ កីឡាករ Roger Kluge របស់​អាល្លឺម៉ង់​តាម​ពីក្រោយ​ចំនួន 9 វិនាទី​ពី​អ្នក​លេខ ១ Keisse។​ ​

តែ​ទោះជា Alberto Contador នៃ​ក្រុម Tinkoff-Saxo មិនអាច​បញ្ចប់​នៅ​លំដាប់​កំពូល​ទាំង ១០ ក៏ពិតមែន ប៉ុន្តែ​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ជា​អ្នក​ដែល​ឈ្នះ​ក្នុង​ព្រឹ​ត្ត​ការ​ណ៏​ទាំងមូល​ជាមួយ​នឹង​ថេរៈវេលា​សរុប 88 ម៉ោង 22 នាទី​នឹង 25 វិនាទី។ សម្រាប់​ឯ​កីឡាករ​ប្រណាំង​កង់​ក្តី​សង្ឃឹម​របស់​ម្ចាស់ផ្ទះ Fabio Aru របស់​ក្រុម Astana បានបញ្ចប់​នៅ​លំដាប់​ទី ២ ដោយ​តាម​ពីក្រោយ​ចំនួន 1 នាទី​នឹង 53 វិនាទី នឹង​លេខ ២ គឺ​កីឡាករ Mikel Landa ផងដែរ៕

Post a Comment

 
Top