ខ្សែបម្រើ ជម្រើសជាតិកម្ពុជា និង ក្លឹបភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានទទូចចង់ឲ្យ អ្នកគាំទ្រស្នេហាកីឡាបាល់ទាត់ជាតិ ទាំងអស់បន្តជួយលើកទឹកចិត្ត និងគាំទ្រក្រុមជម្រើសជាតិ កម្ពុជា ពេលប្រកួតវគ្គជម្រុះជុំទីពីរ World Cup២០១៨ នៅខែមិថុនាខាងនេះ ទោះបីជាកម្ពុជាជាក្រុមខ្សោយជាងគេក៏ដោយ។
បន្ទាប់ពីការចាប់ពូល កាលពីថ្ងៃទី១៤មេសា ហើយក្រុមអ្នកចម្បាំងអង្គរត្រូវនៅក្នុងពូល E ដែលមាន ស៊ីរី អាហ្វហ្គានីស្ថាន សិង្ហបុរី និងជប៉ុនរួចមក កីឡាករវ័យ២៣ឆ្នាំរូបនេះបាននិយាយទៅកាន់គេហទំព័រ Khmer Times អំពីសារៈសំខាន់មិនអាចខ្វះបានពីអ្នកគាំទ្រជម្រើសជាតិកម្ពុជាថា៖" ពួកយើងត្រូវការការលើកទឹកចិត្ត ពីអ្នកគាំទ្រទាំងអស់។ អ្នកទាំងអស់គ្នាជាកីឡាករទី១២ដែលនៅពីក្រោយក្រុមជម្រើសជាតិ។
ខ្សែបម្រើក្លឹប ភ្នំពេញក្រោនរូបនេះបានបន្តទៀតថា៖ " វានឹងក្លាយជាបទពិសោធដ៏អស្ចារ្យ សម្រាប់ពួកយើង និងប្រទេសជាតិរបស់យើង ហើយខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាពនូវគ្រប់ការប្រកួតទាំងអស់"។ ការជួបក្រុមខ្លាំង ដូចជាជប៉ុន វាជាអ្វីដែលខ្ញុំត្រូវការ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ វាជាឱកាសដ៏អស្ចារ្យក្រៃលែងដោយសារតែ ពួកយើងកម្រមានសំណាងប្រកួតបាល់ទាត់ ជាមួយប្រទេសដែលមានវិស័យបាល់ទាត់ខ្លាំងៗដូចនេះណាស់។
ធារី ចន្ថាប៊ីន បានបង្កើតស្នាដៃសម្រាប់ក្រុម ជម្រើសជាតិដោយបានស៊ុតហ្រ្វីឃីគ បានយ៉ាងល្អដើម្បីនាំមុខក្រុមម៉ាកាវក្នុងវគ្គជម្រុះ World Cup ជុំទីមួយទោះបីជាការប្រកួត នោះបានត្រឹមស្មើក៏ដោយក៏នាំកម្ពុជាឡើងមកវគ្គបន្ត។ ជម្រើសជាតិកម្ពុជានឹងត្រូវបើកទ្វាផ្ទះរបស់ខ្លួនទទួលភ្ញៀវ សិង្ហបុរីនិង អាហ្វហ្គានីស្ថាន នៅខែមិថុនាខាងមុខនេះដោយរំពឹងថាទីកន្លែងប្រកួតត្រូវធ្វើនៅ ពហុកីឡដ្ឋាន អូឡាំពិក។

Post a Comment