GuidePedia

0
អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក​ សញ្ជាតិ​ប្រេស៊ីល​ Ronaldo​ បាន​បង្វិល​ពេល​វេលា​​ឲ្យ​វិល​ថយ​ក្រោយ​វិញ​ ដោយ​រូបគេ​បាន​បញ្ចេញ​ទម្រង់​លេង​បាល់​យ៉ាង​ឡូយ​ ដូច​មុន​ពេល​ចូលនិវត្តន៍​ ក្នុង​ការ​ប្រកួត​មិត្តភាព​ដើម្បី​យក​ថវិកា​ ទៅ​ជួយ​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​ Ebola​ មួយ​។​


ប្រកួត​នេះ​បញ្ចប់​ទៅ​ដោយ​ ក្រុម​របស់​ Ronaldo​ បាន​ចាញ់​ក្រុម​ Saint-Etienne​ ក្នុង​លទ្ធផល​៧​ទល់​នឹង​៩​ ហើយ​ក្នុង​នោះ​ Ronaldo​ សុត​បាន​ Hat-trick​ ​ចំណែក​ឯ​មិត្ត​រួម​ក្រុម​ ដែល​សុទ្ធតែ​ជា​កីឡាករ​ចូលនិវត្តន៍​ដូច​គ្នា​វិញ​ ក៏​លេង​បាន​យ៉ាង​ល្អ​​ផង​ដែរ។​


ខាងក្រោម​នេះ​ជា​វីដេអូ​ សង្ខេប​ឡើងវិញ​ពី​ការប្រកួត​របស់​ក្រុម​ទាំង​ពីរ​ ដូច្នេះ​សូម​ទស្សនា​ទាំងអស់​គ្នា ៖

Post a Comment

 
Top