ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ ជើងឯក K.Cement ទម្ងន់៦០គីឡូក្រាមនៅសង្វៀន SEA-TV នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៥ ខាង មុខនេះ ដែលជាការប្រកួតជម្រុះលើកទី៤ ក្នុងជុំទី២ លាស់ យីន ត្រូវប៉ះ ឱម សំរេច, មាស ច័ន្ទមាន ប្រកួតជាមួយ ថុល មករា ខណៈ សូត្រ ប៊ុនធី ជួប ឃីម បូរ៉ ។
ដោយឡែក លាស់ យីន និង មាស ច័ន្ទមាន អ្នកទាំង២នាក់ សុទ្ធតែត្រូវការឈ្នះដូចគ្នាក្នុងការប្រកួតលើកនេះដូចគ្នា ដើម្បីរកពិន្ទុឡើងទៅប្រកួតបន្តនៅដំណាក់ កាលទី៣ ។ ការប្រកួតជម្រុះខ្សែក្រវាត់ K.Cement នេះក្នុងមួយដំណាក់ កាលៗ គឺជម្រុះចោលអ្នកប្រដាល់២រូប រហូតដល់ដំណាក់ចុងក្រោយនៅសល់តែពីរនាក់ ប្រកួតដណ្ដើមយកខ្សែ ក្រវាត់តែម្តង ។
អ្នកប្រដាល់ លាស់ យីន ក្លឹបតាព្រហ្មមានជ័យ ប៉ះអ្នកប្រដាល់ ឱម សំរេច ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ សម្រាប់ជម្រុះលើកទី៤នេះ លាស់ យីន ត្រូវការ ឈ្នះ ឱម សំរេច ឲ្យខាងតែបាន បើចាញ់វិញនឹងត្រូវប្រឈមនឹងការជ្រុះធ្លាក់ពីការប្រកួតមិនខាន ដោយសារតែមួយប្រកួតចុងក្រោយជួបជាមួយ សូត្រ ប៊ុនធី ជាអ្នក ប្រដាល់ជើងខ្លាំង និងពិបាកយកឈ្នះណាស់ រីឯ ឱម សំរេច ប្រឈមនឹងការធ្លាក់ហើយ ។
លាស់ យីន ៣ប្រកួតឈ្នះ១ ចាញ់២ប្រកួត បាន៥ពិន្ទុ រីឯ ឱម សំរេច ៣ប្រកួតចាញ់ទាំងអស់មាន៣ពិន្ទុ ។ ចំពោះការជួបគ្នារវាង មាស ច័ន្ទមាន សមាគមកីឡា ក្រសួង ការពារជាតិ និង ថុល មករា អ្នកប្រដាល់ក្លឹបឃ្លាំងមឿងកីឡាវិញនោះ ទោះជា ច័ន្ទមាន ធ្លាប់ឈ្នះ ថុល មករា ក្នុងជុំទី១កន្លងមកក៏ដោយ ក៏ច័ន្ទមានមិន អាច ប្រហែសបានដែរ ព្រោះថាការ ប្រកួតលើកទី៤ជុំទី២នេះ ជាការប្រកួតដ៏សំខាន់ក្នុងការកំណត់ជោគវាសនារបស់ច័ន្ទមានថាទៅមុខទៀតឬក៏ត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
ប៉ុន្តែយ៉ាងណា ថុល មករាធ្លាប់ចាញ់ ច័ន្ទមាន ក្នុងទឹកទី២ម្តងរួចមកហើយកាលពីជួបគ្នាក្នុងជុំទី១នោះ ។ ច័ន្ទមាន ៣ប្រកួតកន្លងមកឈ្នះ១ ចាញ់២ប្រកួត មាន៥ ពិន្ទុ ដែលប្រឈមនឹងការជ្រុះធ្លាក់ពីការប្រកួត តែបើច័ន្ទមាន ឈ្នះ២ប្រកួតចុងក្រោយនេះនឹងមានឱកាសបានឡើងវិញ សម្រាប់ថុល មករា ក៏មានពិន្ទុដូចមាស ច័ន្ទមានដែរ ៣ប្រកួតឈ្នះ១ ចាញ់២ប្រកួត ។
ចំណែកអ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំង សូត្រ ប៊ុនធី ក្លឹបបក្សីស្លាបដែក កាលពីប្រកួត ជុំទី១កន្លង មក ឃីម បូរ៉ា បានវាយចាញ់សូត្រ ប៊ុនធី ដោយពិន្ទុ ។ ទោះជាយ៉ាងណា រវាងពួកគេទាំង២នាក់នេះមិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយសម្រាប់ការ ប្រកួតក្នុងជុំទី២ ព្រោះថាសូត្រ ប៊ុនធីក៏ធ្លាប់វាយចាញ់ បូរ៉ា ២លើកដែរ ។
ទោះជាយ៉ាងណា អ្នកប្រដាល់ទាំង២នាក់នេះទោះជាអ្នកណាឈ្នះអ្នកណាចាញ់នោះ ក៏មិនជាចោទបញ្ហាដែរ ដោយសារតែពួកគេទាំង២ ដោយ៣ប្រកួតកន្លងមក ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុដូចគ្នា ៕

Post a Comment