GuidePedia

0
ក្លិប​ហង្ស​ក្រហម Liverpool នឹង​​ជួប​ពិភាក្សា​គ្នា​ចុង​ក្រោយ​​ជាមួយ​ Raheem Sterling ​នៅ​សប្ដាហ៍​នេះ បន្ទាប់​ពី​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ បាន​ប្រាប់​ដល់​អ្នកចាត់ការ​ Brendan Rodgers ​ថា ខ្លួន​ចង់​​ចាក​ចេញ​ពី​ក្លិប​ ក្រោយ​ចប់​រដូវ​កាល​នេះ។


​តាម​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ថា Sterling បាន​ជជែក​គ្នា​​​ក្រៅ​ផ្លូវ​ការ​មួយ​ ជាមួយ​​នឹង​​លោក Rodgers និង​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​មិន​ចង់​នៅ​កីឡដ្ឋាន Anfield ​ទៀត​ទេ។ យ៉ាង​ណា​ក្ដី ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស បាន​យល់​ព្រម ពិភាក្សា​គ្នា​ចុង​ក្រោយ​ជាមួយ​នឹង​ក្លិប ពី​អនាគត​របស់​ខ្លួន នៅ​សប្ដាហ៍​នេះ។

Sterling បាន​បដិសេធ​បន្ត​កុង​ត្រា​៥​ឆ្នាំ​ថ្មី ព្រោះ​តែ​យល់​ថា សមត្ថភាព​របស់​ក្លិប​ Liverpool មិន​អាច​ប្រជែង​យក​ពាន​រង្វាន់​លីក​កំពូល​បាន​ទេ។ ជាង​នោះ​ទៅ​ទៀត កីឡាករ​ឆ្នើម​វ័យ​ក្មេង​រូប​នេះ ចង់​លេង​ក្នុង​ក្របខ័ណ្ឌ UEFA Champions League នៅ​រដូវ​កាល​ក្រោយ ហើយ​ក៏​មិន​ពេញ​ចិត្ត​​នូវ​​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ៩០ ០០០​ផោន (ជិត​ ១៤១​ពាន់​ដុល្លារ) ក្នុង​១​សប្ដាហ៍​ថែម​ទៀត។


​ក្រុម​​កំពូល​ទាំង​៤​នៅ Premier League ដូច​ជា​ Chelsea, Manchester City, Arsenal និង Manchester United ​កំពុង​តែ​តាម​ដាន​ស្ថានការណ៍ Sterling ខណៈ​ដែល Real Madrid, Bayern Munich និង Juventus ក៏​​កំពុង​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​ដូច​គ្នា៕

Post a Comment

 
Top