GuidePedia

0
កីឡាករ​សញ្ជាតិ​អេក្វាឌ័រ​ Antonio Valencia របស់​ Man Utd​ ជាកីឡាករ​បាល់ទាត់​ ដែល​រត់​លឿន​ជាង​គេ ​ក្នុង​ពិភពលោក​ពោល​រត់​លឿន​ជា​ង​ Lionel Messi, Gareth Bale និង Cristiano Ronaldo ទៅ​ទៀត​ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​របស់​ កាសែត​ Mundo Deportivo ​ដោយ​ស្រង់​ទិន្នន័យ​ពី FIFA ។


កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​រត់​បាន​ល្បឿន ៣៥.១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ហើយ​រូប​គេ​តែ​តែ​បំពេញ​តួនាទី​ជា​បម្រើ​ការពារ​ស្លាប​ឆ្វេង​ បាន​យ៉ាង​ល្អ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Van Gaal នៅ​ Old Trafford។

ដោយ​ឡែក​ខាង​ក្រោម​នេះ​ជា​កីឡាករ​បាល់ទាត់​ទាំង​ដប់​នាក់​ដែល​រត់​លឿន​ជាង​គេ​ក្នុង​ពិភពលោក៖

1. Antonio Valencia (Manchester United) – 35.1 km/h


2. Gareth Bale (Real Madrid) – 34.7 km/h


3. Aaron Lennon (Tottenham, on loan at Everton) – 33.8 km/h


4. Cristiano Ronaldo (Real Madrid) – 33.6 km/h


5. Theo Walcott (Arsenal) – 32.7 km/h


6. Lionel Messi (Barcelona) – 32.5 km/h


7. Wayne Rooney (Manchester United) – 31.2 km/h


8. Franck Ribery (Bayern Munich) – 30.7 km/h


9. Arjen Robben (Bayern Munich) – 30.4 km/h


10. Alexis Sanchez (Arsenal) – 30.1 km/h

Post a Comment

 
Top