GuidePedia

0
ក្រុម​​ជើង​ខ្លាំង​របស់​ទួរគី Galatasaray ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​រៀប​ចំ​លទ្ធផល​ទុក​មុន ក្នុង​ការ​ប្រកួត​យក​ឈ្នះ​លើ​ Genclerbirligi ​កាល​ពី​ថ្ងៃ​សៅរ៍ កន្លងមក។


ខ្សែ​បម្រើ​ហុល្លង់ Wesley Sneijder ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​តែ​១​គ្រាប់​គត់ ​នៅ​នាទី​៦៧ ជួយ​ឲ្យ​ Galatasaray បន្ត​នាំ​មុខ​៣ពិន្ទុ​ លើ​ក្រុម​គូ​ប្រជែង​ Fenerbahce ​ក្នុង​តារាង​​លីក​កំពូល​របស់​ទួរគី Super Lig។

យ៉ាងណាមិញ ​បើ​ក្រឡេក​ទៅ​​មើល​គ្រាប់​បាល់​របស់​ Sneijder ​វិញ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នកចាំទី Ferhat Kaplan របស់​ក្រុម Genclerbirligi ហាក់​ពុំ​បាន​ព្យាយាម​ឲ្យ​អស់​លទ្ធភាព ដើម្បី​សង្គ្រោះ​បាល់​ទេ។ ​ផ្ទុយ​ទៅ​វិញ ​​អ្នកចាំទី​​វ័យ​២៦​ឆ្នាំ​រូប​នេះ ថែម​ទាំង​ហាក់​មាន​ចេតនា​ដក​ដៃ​ចេញ​វិញ ពេល​​ដៃ​ជិត​ដល់​បាល់៕

​សូម​ទស្សនា​រូប​ខាង​ក្រោម៖

Post a Comment

 
Top