GuidePedia

0
លោក Jose Mourinho បាន​ចេញមុខ​និយាយ​ការពារ​កីឡាករ Cesc Fabregas ក្រោយពេល​ខ្សែបម្រើ​របស់​ក្លិប​ Chelsea​ម្នាក់​នេះ ត្រូវបាន​អាជ្ញាកណ្ដាល​បណ្តេញ​ពី​ការប្រកួត​សម្រាប់​ការ​ទាត់​បាល់​ត្រូវ​ក្បាល​របស់​កីឡាករ Chris Brunt។


កីឡាករ Fabregas​ទទួលបាន​កាត​ក្រហម​ភ្លាមៗ សម្រាប់​ការ​ទាត់​បាល់​ត្រូវ​ក្បាល​ខ្សែបម្រើ​របស់​ក្លិប ​West Brom​ម្នាក់​នេះ ខណៈ​ដែល​អាជ្ញាកណ្តាល Mike Jones ឲ្យ​បញ្ឈប់​ការប្រកួត​បណ្ដោះអាសន្ន​​សម្រាប់​ការផ្តល់​កាត​លឿង​ដល់​ខ្សែប្រយុទ្ធ Diego Costa នោះ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Mourinho​យល់ឃើញថា ការសម្រេចចិត្ត​បែបនេះ គឺជា​ផ្ដេសផ្ដាស ហើយ​លោក​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង នៅពេល​គេ​និយាយ​ប្រាប់​ថា កាយវិការ​របស់​កីឡាករ​ម្នាក់​នេះ នឹង​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​បំរាម​៣​ប្រកួត ពោល​គឺ​មានន័យថា គាត់​នឹង​អវត្តមាន​ពី​២​ប្រកួត​ដំបូង​ពេល​បើកឆាក​រដូវ​កាល​ក្រោយ។


សូម​បញ្ជាក់​ថា ក្រុម Chelsea​បាន​ចាញ់​ការប្រកួត​នោះ​០–៣ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ម្នាក់​នេះ អះអាង​ថា លទ្ធផល​នេះ ក៏​ដោយសារតែ​អាជ្ញាកណ្ដាល​ Mike Jones ដែរ។ លោក​បាន​និយាយ​ថា តើ​ទទួល​បាន​បំរាម​៣​ប្រកួត​សម្រាប់​ការ​ទាត់បាល់​ប៉ុណ្ណឹង​ឬ​? ពុទ្ធោ​អើយ​! វា​ដូចជា​អយុត្តិធម៌​ពេក​ហើយ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Mourinho​បាន​បញ្ជាក់​ថា​ក្លិប​របស់​លោក​នឹង​តតាំង​ជាមួយ​បំរាម​មួយ​នេះ រហូតដល់​ទីបញ្ចប់៕

Post a Comment

 
Top