ក្លឹបបិសាចក្រហម អាចធានាដំណែងលេខបួនក្នុងតារាង Premier League ហើយក្នុងរដូវកាលនេះ តែមិនអាចធានាបានកៅអីទៅលេង ក្នុងពានរង្វាន់នេះដោយធូរចិត្តនោះទេ។ ដោយសារក្លឹបត្រូវធ្វើការប្រកួតជម្រុះ Play-off ទល់នឹងក្រុមលេខបួននៃលីកកំពូលក្នុងប្រទេសផ្សេងទៀត នៅតំបន់អឺរ៉ុបទើបអាចធានាឡើងទៅវគ្គចាប់ពូលក្នុងពានរង្វាន់នេះ។
យ៉ាងណាមិញគេហទំព័រ manchestereveningnews.co.uk បានធ្វើការសន្និដ្ឋានថា បើអាចឈ្នះក្នុងវគ្គ Play-off មែននោះ Man Utd ប្រហែលជាអាចប៉ះក្លឹបខ្លាំងៗដូចជា៖ Barcelona, Bayern Munich, Paris Saint Germain ឬក៏ Juventusនៅវគ្គចែកពូលដែលកំពុងតែរងចាំជាស្រេច។
តាមរយៈការកែប្រែខ្លះៗនៃពានរង្វាន់នេះដោយ UEFA នោះគឺមានន័យថាមានតែ ក្លឹបឈ្នះជើងឯកក្នុងលីកនីមួយៗប៉ុណ្ណោះ ដែលអាចឈរនៅ Pot 1 ហើយអាចរងចាំក្នុងពូលនីមួយៗដែលការចាប់ពូលនោះ នឹងត្រូវធ្វើឡើងនៅ២៧សីហាខាងមុខនេះ ហើយក្រុមដែលឈ្នះពានក្នុងលីកទាំងប្រាំបីប្រទេសនៅទ្វីប អឺរ៉ុបដូចជា៖ Barcelona, Bayern Munich, Chelsea, Juventus, PSG, Benfica, Zenit និង PSV Eindhoven ត្រូវបានបញ្ជាក់ថា បាននៅក្នុង Pot 1 (as seeds)។
ដូច្នេះ Man Utd ត្រូវការឈ្នះជាចាំបាច់ក្នុងវគ្គ Play-off នេះដើម្បីមានកៅអីមួយទៅវគ្គចែកពូល។ ប្រសិនបើឈ្នះមែននោះក្លឹបនេះ អាចឡើងទៅកាន់ Pot 2 ដែលមានក្លឹបដូចជា៖ Real Madrid, Atletico Madrid, Porto, Arsenal និង Manchester City ។
ក្រុមដែលនៅក្នុងប្រទេសជាមួយគ្នា មិនតម្រូវឲ្យជួបគ្នាក្នុងពូលតែមួយនោះទេ ដូច្នេះហើយក្រុមបិសាចក្រហមប្រហែលជាអាចជួប Barcelona, Bayern Munich, Juventus, PSG, Benfica, Zenit or PSV Eindhoven តែមិនអាចជួប Chelsea នោះទេ។
ដោយឡែកកាលបរិច្ឆេទការ ចាប់ផ្ដើមប្រកួតជម្រុះ ដើម្បីឆ្ពោះទៅរកចាប់ពូល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ និង១៦ហើយការប្រកួតចុងក្រោយត្រូវបញ្ចប់នៅថ្ងៃទី៨ និង៩ខែធ្នូ។

Post a Comment