GuidePedia

0
ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​លក្ខណៈ​អន្តរជាតិ​របស់​សង្វៀន​បាយ័ន​រក​ឃើញ​អ្នក​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​ដើម្បី​ប្រជែង​យក​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អាមេរិក​ហើយ​ដោយ​ជើង​ខ្លាំង​ កែវ រំចង់ ត្រូវ​ប៉ះ​​គូ​ប្រយុទ្ធ​ស្លាប់​រស់ ឡុង សុភី។


ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ​​​ កែវ រំចង់​ បាន​អង្គុយ​មើល​​ឡុង​ សុភី​ វាយ​គ្នា​ជា​មួយ Rarueng​ បន្ទាប់​ពី​រូប​គេ​បាន​ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Tilek Pithak ដើម្បី​ក្លាយ​ជា​បេក្ខភាព​តែ​ម្នាក់​គត់​ដែល​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ។ សម្រាប់​ការ​ទស្សនា​ កែវ រំចង់​ ទំនង​ជា​មិន​ចង់​ឲ្យ​ ឡុង សុភី​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ឡើយ​ ពី​ព្រោះ​កីឡាករ​កម្ពស់​ខ្ពស់​ម្នាក់​នេះ​ធ្លាប់​ជា​គូ​ប្រយុទ្ធ​ដ៏​តឹងតែង​បំផុត​របស់​រូប​គេ។



ប៉ុន្តែ​បែរ​ជា​ ឡុង សុភី​ជា​អ្នក​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​​ពី​វាយ​សន្ធាប់​ដោយ​​កណ្តាប់​ដៃ និង​កែង​ឥត​ត្រា​ប្រណី​លើ​ជើង​ខ្លាំង​ឆ្លង​ដែន​ថៃ Rarueng ហើយ​ត្រូវ​អាជ្ញា​កណ្តាល​បញ្ឈប់​នៅ​ទឹក​ទី​៣​ដើម្បី​ផ្តល់​ជ័យម្នះ​ដល់​ឡុង សុភី​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ៕



Post a Comment

 
Top