នៅមុនរបបខ្មែរក្រហម កីឡាវាយកូនឃ្លីលើតុ (ឬប៉េងប៉ុង) របស់កម្ពុជា បានទទួលជោគជ័យដ៏ធំធេងលើឆាកអន្តរជាតិ ជាពិសេសក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ Seap Games ដែលប្តូរទៅជាស៊ីហ្គេម (SEA Games) ចាប់ពីឆ្នាំ១៩៧៧មក។ តាមកំណត់ត្រា ចន្លោះពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ កីឡាវាយកូនឃ្លីលើតុកម្ពុជា ធ្លាប់បានឈ្នះមេដាយមាស២ ប្រាក់៦ និងសំរឹទ្ធ១ ។
កាលពីឆ្នាំ១៩៦៥ នៅទីក្រុងគូឡាំឡាំពួ ប្រទេសម៉ាឡេស៊ី កីឡាករកម្ពុជា បានឡើងទៅប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ការប្រកួតវិញ្ញាសាវាយទោលបុរស ដោយកីឡាករ Khau Bou (សារព័ត៌មានថ្មីៗសូមរក្សាឈ្មោះជាភាសាឡាតាំង) បានយកឈ្នះលើកីឡាករ Yang Chho Nam ខណៈកីឡាករវៀតណាមខាងត្បូង Tranh Thanh Duong បានមេដាយសំរឹទ្ធ។
កីឡាការិនី តាន់ សុខចេង បានចាញ់កីឡាការិនីម៉ាឡេស៊ី Ong Mei Mei នៅវគ្គផ្តាច់ព្រ័ត្រ។ រីឯការប្រកួតវាយគូបុរស កីឡាករ Yang Chho Nam និង តាន់ សេរី (Tan Serey) ទទួលបានមេដាយប្រាក់ក្រោយចាញ់ក្រុមកីឡាកររបស់វៀតណាមខាងត្បូង Huynh Van Ngoc និង Tranh Thanh Duong។
នៅឆ្នាំ១៩៧១ នៅទីក្រុងគូឡាឡាំពូរដដែល កីឡាករ Yang Chho Nam បានឈ្នះមេដាយប្រាក់ បន្ទាប់ពីចាញ់កីឡាករថៃ Chuchai Plernpruksa នៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតវិញ្ញាសាឯកត្តជនផ្នែកនារីវិញ កីឡាការិនីនៃរបបសាធារណរដ្ឋខ្មែរបានឡើងទៅប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាការិនី បុប្ឆា រតនៈ (Bopha Rattanak) យកឈ្នះកីឡាការិនី តាន់ សុខចេង ដើម្បីឈ្នះមេដាយមាស។
នៅឆ្នាំ១៩៧៣ នាការប្រកួតនៅប្រទេសសឹង្ហបុរី អត្តពលិកកីឡាវាយកូនឃ្លីលើតុនៃរបបសាធារណរដ្ឋខ្មែរ បានទទួលមេដាយប្រាក់១ និងសំរឹទ្ធ១ផងដែរ ដោយកីឡាការិនី តាន់ សុខចេង ចាញ់កីឡាការិនីម៉ាឡេស៊ី Tan Sok Hong នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាការិនី បុប្ឆា រតនៈ ចែករំលែកមេដាយសំរឹទ្ធជាមួយកីឡាការិនីម្ចាស់ផ្ទះសឹង្ហបុរី Peck Noi Hwoy។
ក្រោយសម័យសង្គ្រាម កម្ពុជា បានចូលរួមជាច្រើនលើកផងដែរក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់មួយនេះ ប៉ុន្តែអត្តពលិកកម្ពុជាមិនទាន់ស្តារមុខមាត់របស់ខ្លួនបានមកវិញនោះឡើយ ដោយភាគច្រើន បានធ្លាក់ចេញពីការប្រកួតនៅវគ្គជម្រុះ។
សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៨នៅក្នុងប្រទេសឹង្ហបុរី កម្ពុជាបញ្ជូនកីឡាវាយកូនឃ្លីលើតុចំនួន៥នាក់ទៅប្រកួតប្រជែង ដោយមានលោក ង៉ូយ ប៊ុនថង ជាអ្នកដឹកនាំ និងលោក សំ បូរ័ត្ន ជាគ្រូបង្វឹក។ កីឡាករ លឹម សុខឡុង និង ណៃ សារ៉ាវៃ ប្រកួតលើវិញ្ញាសាឯកត្តជនបុរស។ កីឡាករទាំងពីរមានវត្តមានផងដែរលើវិញ្ញាសាវាយគូបុរស ជាមួយកីឡាករពីរនាក់ទៀត គឺ អ៊ឹង ស្រ៊ូយហួរ និង សឹង តុលា។
សម្រាប់ការប្រកួតជាក្រុម កីឡាករ សារៈ ស៊ូព្រីង បានចូលបន្ថែមជាមួយ លឹម សុខឡុង, ណៃ សារ៉ាវៃ, អ៊ឹង ស្រ៊ួយហួរ និងសឹង តុលា។ ការប្រកួតចាប់ដំណើរការពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅកីឡដ្ឋាន Singapore Indoor Stadium៕

Post a Comment