ខ្សែបម្រើ Marouane Fellaini របស់ក្រុម Manchester United បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងកិច្ចសម្ភាសន៍លើកញ្ចក់ទូរទស្សន៍បារាំង Telefoot ដោយបានគាំទ្រឲ្យមិត្តរួមក្រុមរបស់ខ្លួន គឺ Angel Di Maria ផ្លាស់ទៅកាន់ Paris Saint Germain។
នៅពេលគេសួរថាតើ Di Maria អាចជាកីឡាករដែល PSG គួរទិញយកឬយ៉ាងណា Fellaini បានឆ្លើយវិញថា៖ “Angel Di Maria អាចក្លាយជាកីឡាករចំណូលថ្មីដ៏ល្អរបស់ PSG។ គាត់គឺជាកីឡាករលំដាប់ពិភពលោកម្នាក់”។
ការនិយាយបែបនេះ គឺស្របពេលដែល Di Maria កំពុងមានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយក្លិបយក្សបារាំងក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ។ ទោះបីជាខ្សែបម្រើដែលទិញពី Real Madrid រូបនេះ មិនបានបង្ហាញទម្រង់លេងល្អក្នុងរដូវកាលដំបូងនៅ Old Trafford ប៉ុន្តែអ្នកគាំទ្របិសាចក្រហមជាច្រើននាក់ បានចេញមុខតវ៉ាតាម Twitter ក្រោយបានស្ដាប់ពាក្យមួយឃ្លារបស់ Fellaini ខាងលើនេះ។
កីឡាករម៉ូដសក់ធំសញ្ជាតិបែលហ្សិក ត្រូវបានគេមើលឃើញថាមិនសូវជាមានប្រជាប្រិយភាពស្រាប់ហើយសម្រាប់អ្នកគាំទ្រ Man Utd ក្រោយលេងមិនសូវល្អរដូវកាលដំបូង ហើយទើបទទួលបានកាតក្រហមក្នុងប្រកួតចុងក្រោយសម្រាប់រដូវកាលដែលទើបបញ្ចប់ទៅថ្មីៗនេះ។ កាតក្រហមនេះ នឹងធ្វើឲ្យរូបគេត្រូវអវត្តមាន៣ប្រកួតនាដើមរដូវកាលក្រោយ។
ខាងក្រោមនេះជាការបញ្ចេញយោបល់របស់អ្នកគាំទ្របិសាចក្រហម ទាក់ទងនឹងការលើកឡើងរបស់ Fellaini៖

Post a Comment