GuidePedia

0
យោងតាមប្រភពព័ត៌មាន នៅលើគេហទំព័រផ្លូវការ នៃគណៈកម្មការរៀបចំការ ប្រកួតបានឲ្យដឹងថាក្រុម អត្តពលិកវាយគូកីឡាវាយកូន ឃ្លីលើតុកម្ពុជាបាន ហាល អាវអស់ហើយនៅថ្ងៃបើកឆាកនៃកីឡា SEA Games លើក ទី២៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ។


ការប្រកួតវាយជាក្រុម២នាក់ទល់នឹង២នាក់ កីឡាករកម្ពុជា លីម សុខឡុង និងដៃគូ ណៃ សារ៉ាវី បានវាយឈ្នះ កីឡាករ មីយ៉ាន់ម៉ា Ko Ko និង Myo Min ដោយ លទ្ធផល ៣-១ មានលំដាប់ពិន្ទុ ១២-១០ ៨-១១ ១៣-១១ និង ១១-៧ ពិន្ទុ តែសំណាងមិនល្អ លីម សុខឡុង និង ណៃ សារ៉ាវី បានហាលអាវក្នុងវគ្គ៨ក្រុមវិញ ក្រោយចាញ់កីឡាករ វៀតណាម Tuan Quynh និង Anh Tu ដោយលទ្ធផល ៣-០ មានពិន្ទុ ៦-១១ ១០-១២ និង ៧-១១ ។

ជាមួយគ្នានោះដែរកីឡាករកម្ពុជា សឿន តុលា ដែលបានចាប់គូជាមួយកីឡាករ អឿន ស្រ៊ូយហួរ ក៏បានហាលអាវដូចគ្នា បន្ទាប់ពីចាញ់ក្រុមកីឡាករថៃ Chanakarn និង Chakulpadasak ៣-០ ដាច់ក្រោមពិន្ទុ ១១-៣ ១១-៦ និង ១១-២ ។ ពេលនេះក្រុមកីឡាករវាយវិញ្ញាសាគូរបស់កម្ពុជា បានហាលអាវ អស់ ហើយ ខណៈដែលនៅសល់តែវិញ្ញាសាវាយ ទោលប៉ុណ្ណោះ ដែលកំពុងប្រកួតជួបម្ចាស់ផ្ទះសិង្ហបុរី ដែលជាប្រភេទកីឡាបានប្រកួតមុនគេ ក្នុងចំណោមទាំង ២២ ប្រភេទកីឡារបស់កម្ពុជា មុនថ្ងៃទី០៥ មិថុនា គឺជាថ្ងៃបើកសម្ភោធព្រឹត្តិាការណ៍ជាផ្លូវការ ។


សូមបញ្ជាក់ថា នេះជាការប្រកួតជម្រុះជុំទី១ គឺចាញ់ធ្លាក់តែម្តង ខណៈដែលអត្តពលិកមានតែ៤រូបប៉ុណ្ណោះលើប្រភេទ កីឡាវាយកូនឃ្លីលើតុមួយនេះទាំងវិញ្ញាសា វាយទោល និងវាយគូ (២នាក់ទល់២នាក់) ដោយពុំមានលើប្រភេទវិញ្ញា សាវាយចម្រុះ (បុរស+នារី) ឡើយ ៕

Post a Comment

 
Top