GuidePedia

0
ថ្ងៃទី​១ មិថុនា​នេះ​កីឡា​កម្ពុជា​ចំនួន ៧ ប្រភេទ​បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​សឹង្ហ​បូរី​ដែលជា​កន្លែង​ប្រារព្ធ​កីឡា SEA Games ទី​២៨​ហើយ ។​ លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដែលជា​នាយ​បេសកកម្ម​របស់​កម្ពុជា​សម្រាប់ SEA Games ក៏បាន​ចេញដំណើរ​ដែរ ។​


​ ​លោក​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​ប្រភេទ​កីឡា​មួយចំនួន​ដូចជា​ជិះសេះ​-​បាល់ទាត់​-​វាយ​កូនឃ្លី​លើ​តុ និង​កីឡា​មួយចំនួនទៀត​បាន​ទៅដល់​សឹង្ហ​បូរី​ហើយ ។​ ​ ​៧​ប្រភេទ​កីឡា​ដែល​ចេញទៅ​ថ្ងៃទី​១ មិថុនា​នេះ​គឺ​ទ្រី​យ៉ា​ត្លុង​-​ទូក​-​បាល់ឱប​-​ប្រដាល់​-​ហែល​ទឹក​-​វាយ​កូន​បាល់​និង កាយសម្ព័ន្ធ ។​លោក​នៅតែមាន​ជំនឿ​ចិត្ត​ថា​ចំនួន​មេដាយ​របស់​កម្ពុជា​សម្រាប់ SEA Games លើក​នេះ​នៅតែ​ល្អ​ដដែល ។​

​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុ​ជាមាន​ជំនឿ​ចិត្ត​ថា​លើក​នេះ​កីឡាប្រដាល់​ របស់លោក​នឹង​រកបាន​មេដាយ​យ៉ាងហោចណាស់​ក៏​មួយគ្រឿង​ដែរ ។​ ​ ​លោក​ស៊ុន ចាន់ថុល​ប្រធាន​សហព័ន្ធ​កីលាហែលទឹក​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​របស់លោក​ចំនួន ៧ រូប​ដែល​ត្រូវ​ទ​ឦ SEA Games នៅ​ល្ងាច​ថ្ងៃទី​៣១​ឧសភា ។ ជាមួយនឹង​ការជួប​សំណេះសំណាល​នេះ​លោក​បាន​ឧបត្ថម្ភ​ដល់​កីឡាករ​-​កីឡាការិនី​គ្រូបង្វឹក និង លោក​ ហែម គី​រី​ដែល​ជា​អគ្គលេខាធិការ​នូវ​ទឹកប្រាក់​នូវ​ទឹកប្រាក់​ក្នុង​ម្នាក់ៗ​២០០​ដុល្លារ ។​


​ ​លោក​ក៏បាន​សន្យា​ដែរ​ថាបើ​នរណា​បំបែក​បាន​នូវ​សិទ្ធិ​ផល​របស់​ខ្លួនឯង​នោះ​លោក​នឹង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ ចំនួន ៥០​ដុល្លារ តែបើ​បាន​មេដាយ​គឺមាន​រៀង​ផ្សេងទៀត ។​

Post a Comment

 
Top