GuidePedia

0
​លើស​ង្វៀន TV3 ល្ងាច​ថ្ងៃទី​៣១​ឧសភា​អ្នក​ប្រដាល់​គង់ សំបូរ​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធិ​ប្រកួត​ចាញ់​ ពិន្ទុ​អ្នក​ប្រដាល់​ហេង វាសនា​ក្លឹប​ប្រៃ​ទទឹង​កីឡា​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ។​


​ ​ក្នុងការ​ប្រកួត ៥ ទឹក​សំបូរ​ហាក់ដូចជា​មិន​អស់ចិត្ត​ចំពោះ​ការបរាជ័យ​របស់ខ្លួន​ឡើយ​តែ​ទោះជា​យ៉ាងណា​ក៏​ការប្រកួត​នេះ​គេ​សង្កេតឃើញ​ជាទូទៅ​ថា​សំបូរ​ពិតជា​ចាញ់​ប្រៀប​វាសនា​មែន ។​ ​ ​ហ៊ឹម សេរី​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដែល​ធ្លាប់​ឈ្នះ​ឡុង បញ្ញា​ក្លឹប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ​នោះ​លើក​នេះ​គេ​បាន​យក​ឈ្នះ​បញ្ញា​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣​ដោយសារ​ជង្គង់​ដែល​ជ័យជំនះ​ធ្វើ​ឲ្យ​បញ្ញា​លែង​ហ៊ាន​និយាយ​ពាក្យ​ថា​សងសឹក​។​

​ ​សេង កំសត់​ក្លឹប​គី​សែន​មាន​រិ​ទ្ធិ​នោះ​ដែល​ទាមទារ​សងសឹក​ជា​ជាមួយ​អ៊ុង ស៊ីណា​ក្លឹប​សុភា​នូ​មានជ័យ​នោះ​ការ​ ជួប​ប្រកួត​លើកិ​នេះ​បានត្រឹមតែ​ស្មើគ្នា​ប៉ុណ្ណោះ ។​

​ ​ការប្រកួត​រវាង​ពុទ្ធ អា​រុណ​ក្លឹប​ពុទ្ធ​សេរី​វង្ស​ជាមួយ​ខន ស៊ី​ខុន​ក្លឹប​ខេត្ត​រតនគីរី​នេះ​ត្រូវ​បានបញ្ចប់​នៅ​ទឹក​ទី ២​ដោយ​មិន​ប្រកាស​លទ្ធផល​បន្ទាប់ពី​សុខុន​សន្លប់​ទឹក​ទី ២​ទាំង​ខុស​ប្រក្រតី ។​

​+ពុទ្ធ ឆាយ​រិទ្ធី​ឈ្នះ​ពិន្ទុ វ៉ែន សុវណ្ណ​

​ ​ភ្នំពេញ​:​លើស​ង្វៀន SEA-TV​ល្ងាច​ថ្ងៃទី​៣១​ឧសភា​អ្នក​ប្រដាល់​ហ៊​ល ដា​រ៉ា​ក្លឹប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រ​ ដាល់​គឿ​ម សុចណ្ណ​ឌឿ​ត​ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​នោះ ។​ ​ ​ពុទ្ធ ឆាយ​រិទ្ធី​ក្លឹប​ពុទ្ធ​សេរី​វង្ស ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​វ៉ែន សុវណ្ណ​ក្លឹប​កងកេង​កីឡា​ដោយ​ពិន្ទុ​ក្នុងខណៈដែល​ព្រំ វី​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធិ​ប្រកួត​ឈ្នះ​ស្រិល ទ្រី​ក្លឹប​គុជ​សារ​កីឡា​ដោយ​ពិន្ទុ​ដែរ ។​ - See more at:

Post a Comment

 
Top