GuidePedia

0
នៅ​វេលា​យប់​ថ្ងៃ​ទី​០៣ ​ខែ​មិថុនា ​ឆ្នាំ២០១៥ នេះ​ក្រុម​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​​អាយុ​​ក្រោម​​២៣​ឆ្នាំ ​(U-23)​ នឹង​បើក​​ឆាក​​ប្រកួត​​​ជា​មួយ​​ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ​​ហ្វី​លី​ពី​ន​(U-23 ) ​​នៅ​​ក្នុង​​ព្រឹត្តិការណ៍​​ស៊ី​ហ្គេ​ម​​លើក​​​ទី​​២៨ ​នៅ​​ក្នុង​​ប្រទេស​​សិង្ហ​បុរី​។


ចំពោះ​ព្រឹត្តិការណ៍​នៃ​ការ​​ប្រកួត​​រវាង​ក្រុម​ជម្រើសជាតិ​​​U-23 ​កម្ពុជា ​និង​​ U-23​ ហ្វីលីពីន នឹង​​ចាប់​​ផ្ដើម​​នៅ​​ម៉ោង៧និង៣០នាទី​​យប់​នៅ​ពហុកីឡដ្ឋាន ​Jalan​ Besar​​ Stadium​ ។ ​ហើយ​ការ​​ប៉ះ​​គ្នា​​រវាង​ក្រុម​កីឡាករ​កម្ពុជា​ជា​មួយ​​ក្រុម​កីឡាករ​របស់​​ហ្វី​លី​ពី​ន​​យប់​​នេះ​ក៏​​មាន​ការ​​ផ្សាយ​​បន្ត​​ផ្ទាល់​​តាម​រយៈ​​ស្ថានីយ៍​ទូរទស្សន៍​​រស្មី​ហង្សមាស​វេលា​ម៉ោង​៨​និង​៣០ ផង​ដែរ​។

ដោយ​ឡែក​បើ​តាម​កម្មវិធី​នៃ​ប្រកួត​ ​ក្រុម​កីឡាករ​ជម្រើសជាតិ​របស់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦​ ​ខែ​មិថុនា​នឹង​​ជួប​ប្រកួត​ជា​មួយ​ក្រុម​កីឡាករ​ឥណ្ឌូនេស៊ី​​​។ ​ចំណែក​ឯ​ថ្ងៃទី​០៨ ខែ​មិថុនា​ ជួប​ប្រកួត​ជា​មួយ​ក្រុម​កីឡាករ​ម្ចាស់​ផ្ទះ​សិង្ហបុរី ​ហើយ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១០ ​ខែ​មិថុនា​នឹង​​ជួប​ប្រកួត​ជា​មួយ​ក្រុម​កីឡាករ​បាល់ទាត់​របស់​ភូមា​​។


គួរ​បញ្ជាក់​បន្ថែម​ថា​ កាល​ពី​​ដើម​ខែ​មេសា​កន្លង​ទៅ​ក្រុម​​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​​អាយុ​​ក្រោម​​២៣​​ឆ្នាំ ​(U-23) ​ធ្លាប់​បាន​យក​ឈ្នះ​ក្រុម​កីឡាករ​របស់​ហ្វីលីពីន​ម្តង​រួច​មក​ហើយ​ ដោយ​លទ្ធ​ផល​ ៣-១ ​ក្នុង​ការ​ប្រកួត​ ​U23​ Asia ​​Championship ​​នៅ​ប្រទេស​ថៃ។ ​ដូច្នេះ​ទើប​មាន​មជ្ឈដ្ឋាន​អ្នក​ស្នេហា និង​គាំទ្រ​កីឡាករ​របស់​កម្ពុជា​បាន​ដាក់​ការ​រំពឹង​ថា​ ក្រុម​​ជម្រើស​​ជាតិ​​កម្ពុជា​អាច​​នឹង​​យក​​ឈ្នះ​​ក្រុម​​ហ្វីលីពីន​​ឲ្យ​​បាន​​សម្រាប់​​ការ​​ប្រកួត​​​នៅ​យប់​ថ្ងៃ​នេះ​៕​

Post a Comment

 
Top