GuidePedia

0
ក្នុងនាមជាម្ចាស់ផ្ទះ ក៏ដូចជាមានគ្រប់ប្រភេទកីឡា ចូលរួមច្រើនជាងគេនោះ បានធ្វើឲ្យអត្តពលិកសិង្ហបុរីបាន កំពុងតែនាំមុខគេ ជាបណ្តោះអាសន្ន ពីការឈ្នះ មេដាយបានចំនួន៤គ្រឿងច្រើនជាងគេ គិតត្រឹមព្រឹកថ្ងៃពុធ ទី០៣ ខែ មិថុនា ឆ្នាំ២០១៥ មុនពេល SEA Games លើកទី២៨ប្រកាសបើកជាផ្លូវការនៅថ្ងៃទី០៥ ខានស្អែកនេះ ។


តាមរយៈគេហទំព័រ SEA Games ផ្លូវការបានឲ្យដឹងថា ក្នុងចំណោមទាំង៤មេដាយ ដែលសិង្ហបុរីកំពុងតែកាន់កាប់នេះ ក្នុងនោះមានមេដាយមាស២គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ១គ្រឿងក្នុងចំណោម៣ប្រទេសផ្សេងទៀតមានថៃ ឈ្នះមេដាយមាស២គ្រឿង ខណៈម៉ាឡេស៊ី និងវៀតណាម បានម្នាក់១គ្រឿងដូចគ្នា ។

ជាមួយគ្នានោះដែរ សម្រាប់កម្ពុជា វិញពុំទាន់បានឈ្នះមេដាយណាមួយនៅឡើយទេ បន្ទាប់ពីប្រភេទកីឡាវាយកូនឃ្លី លើតុដែលបានចាប់ផ្តើមមុនគេ ពុំឈ្នះ មេដាយអ្វីទេ មុនពេលដែលបាល់ទាត់ U-23 ចាប់ផ្តើមបើកឆាកប្រកួតទល់នឹង ហ្វីលីពីនម៉ោង ៧៖៣០ នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ជាប្រភេទកីឡាទី ២ ក្នុងចំណោម ២២ប្រភេទកីឡាដែលកម្ពុជា បញ្ជូនទៅចូលរួមលើកនេះ ៕

Post a Comment

 
Top