GuidePedia

0
ក្លិប​​តោ​ខៀវ​ Chelsea ​ត្រៀម​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain របស់​ក្រុម​ Napoli តម្លៃ​៣០​លាន​ផោន (ជាង​៤៦​លាន​ដុល្លារ) ដើម្បី​ទៅ​ជំនួស​តំណែង​ Didier Drogba ​ដែល​ចាក​ចេញ​ពី​ក្លិប។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រទេស​អ៊ីតាលី។


វិបសាយ​ Calcio mercato ​បាន​ចេញ​ផ្សាយ​ថា លោក​​ Jose Mourinho ​ដែល​ជា​អ្នកចាត់ការ​ក្រុម​​តោ​ខៀវ​ មាន​បំណង​ចង់​នាំ​យក​កីឡាករ​​ជម្រើស​ជាតិ​អាហ្សង់ទីន​ វ័យ​២៧​ឆ្នាំ ដើម្បី​ទៅ​ជំនួស​តំណែង​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ Drogba ដែល​ប្រកាស​ចេញ​ពី​ក្រុម​ កាល​ពី​​ចប់​រដូវ​កាល​ថ្មី​ៗ​នេះ។ ប្រភព​​បន្ថែម​ទៀត​ថា Chelsea ​នឹង​ដេញ​ថ្លៃ​៣០​លាន​ផោន ដើម្បី​នាំ​យក​ Higuain ទៅ​កាន់​ទឹក​ដី Stamford Bridge។

Liverpool, Arsenal និង​ Manchester United ក៏​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​ក្រុម​​ Napoli រូប​នេះ​ដូច​គ្នា ប៉ុន្តែ​គេ​ជឿ​ថា Chelsea នឹង​មាន​ប្រៀប​ជាង​ ព្រោះ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ (Mourinho) ធ្លាប់​ធ្វើ​ការ​ជាមួយ​ Higuain កាល​ពី​អ្នក​​ទាំង​២​នៅ​ក្លិប​ Real Madrid មុន​ពេល​ដែល​លក់​ចេញ​ទៅ​កាន់​​ក្លិប​អ៊ីតាលី កាល​ពី​ឆ្នាំ​២០១៣។


​Higuain ដែល​ស៊ុត​ឲ្យ​ Napoli បាន​៥៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​១០២​ប្រកួត អាច​នឹង​ចាក​ចេញ​ពី​ក្លិប​អ៊ីតាលី​​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ក្រុម​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​តារាង​ Serie A ​និង​ពុំ​បាន​លេង​នៅ​ក្របខ័ណ្ឌ UEFA Champions League​ នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។

Post a Comment

 
Top