ខ្សែការពារ Giorgio Chiellini គិតថាខ្សែប្រយុទ្ធ Lionel Messi មិនអាចរកគ្រាប់បាល់បានដោយអូសដាច់កីឡាករខាងក្រុមដទៃ៦ទៅ៧នាក់ដូចកាលលេងជាមួយក្រុម Athletic Bilbao បានទេ ប្រសិនបើកីឡាកររូបនេះលេងនៅអ៊ីតាលី។
មុនដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុម Barcelona និង Juventus ខ្សែការពារ Chiellini បាននិយាយពីរឿង Messi អូសបាល់ដាច់ខ្សែការពារច្រើននាក់កាលពីលេងក្នុងពានរង្វាន់ Copa del Rey ថារឿងអស់នោះមិនអាចកើតមានបានទេ ប្រសិនបើលេងនៅអ៊ីតាលី ឬ លេងប៉ះក្លិបក្នុងប្រទេសនេះ។ “វាជាគ្រាប់បាល់ល្អមែនរបស់ Messi ។
តែខ្ញុំគិតថា Messi មិនអាចធ្វើអីចឹងបានទេ បើគេលេងនៅអ៊ីតាលីដែលមានក្រុមបាល់ទាត់ពូកែការពារជាងនៅអេស្ប៉ាញ។ បាល់ទាត់នៅអេស្ប៉ាញពិតជាល្អមែន ប៉ុន្តែការពារអន់ណាស់”។ សម្ដីខ្សែកាពារជម្រើសជាតិអ៊ីតាលី
ទន្ទឹមនឹងរឿងនេះដែរ អ្នកចាត់ការក្រុម Barcelona លោក Luis Enrique បែរជាគិតផ្ទុយពីមតិខាងលើនេះទៅវិញថា៖ “ខ្ញុំគិតថាគាត់អាចធ្វើយ៉ាងល្អអីចឹងគ្រប់ទីកន្លែង គ្រប់លីកបាល់ទាត់ទាំងអស់នៅលើលោកនេះ។ Messi ជាកំពូលកីឡាករលើលោក ហើយក៏អាចនិយាយថាក្នុងប្រវត្តិសាស្ត្រផងដែរ។ តាំងពីគាត់មកលេងនៅ Barca គាត់បានអភិវឌ្ឍន៍ខ្លួនក្លាយជាកំពូលកីឡាករបាត់ទៅហើយ”។
គួរបញ្ជាក់ដែរថា កាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ដែលក្រុម Barcelona យកឈ្នះ Athletic Bilbao ដោយលទ្ធផល៣-១ នោះ ម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យខាងលើនេះបានអូសបាល់ដាច់កីឡាករជាច្រើននាក់ និងស៊ុតបាន២គ្រាប់ផងដែរ។
ដោយឡែកថ្ងៃទី៦ខែ មិថុនាខាងមុខនេះ កីឡាករវ័យ២៧ឆ្នាំរូបនេះមានភារកិច្ចធំមួយទៀតដើម្បីជួយអ្នកមានបុណ្យ គឺប្រកួតយកពាន Champions League ជាមួយក្រុមខ្លាំងអ៊ីតាលី Juventus ។ ចាំមើលនៅថ្ងៃនោះ ថាតើខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះអាចធ្វើបានល្អទៀតឬយ៉ាងណា? តើ Chiellini អាចបិទកីឡាករ Messi ជាប់ឬអត់?

Post a Comment