នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០១៥នេះ មានសេចក្ដីរាយការណ៍មួយ ត្រូវបានធ្វើការផ្សព្វផ្សាយពាសពេញប្រទេសអេស្ប៉ាញ ដោយបាននិយាយថា Real Madrid បានបដិសេធសំណើជាទឹកប្រាក់១៥០លានអឺរ៉ូ របស់ Manchester United សម្រាប់ការចង់ទិញ Gareth Bale និង Raphael Varane។
តាមរយៈសំណើខាងលើនេះ គឺ Manchester United សម្អាងលើទឹកប្រាក់ ដែលបានមកពីការលក់ De Gea តែទោះបីជាយ៉ាងនេះក្ដី សម្រាប់ទឹកប្រាក់ប្រមាណជិត១៧០លានដុល្លារនេះ ត្រូវបានច្រានចោលភ្លាមៗដោយ Real Madrid។ នេះបើតាមសេចក្ដីរាយការណ៍របស់ Cuatro និង El Mundo Deportivo។
ក្នុងនោះប្រភពព័ត៌មានពី El Mundo Deportivo បានឲ្យដឹងទៀតថា ជាមួយនឹងការតែងតាំងលោក Rafael Benitez ជាគ្រូបង្វឹកថ្មីរបស់ Real Madrid នៅថ្ងៃពុធនេះ ការលក់កីឡាករប្រហែលជាមិនអាចត្រូវបានធ្វើការអនុញ្ញាតនោះទេ សម្រាប់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ។
គួរបញ្ជាក់ផងដែរថា បើតាមសេចក្ដីរាយការណ៍ចុងក្រោយបាននិយាយថា Gareth Bale នឹងក្លាយជាកីឡាករសំខាន់ សម្រាប់ការរកគ្រាប់បាល់ របស់លោក Rafael Benitez នៅក្នុងរដូវកាលក្រោយនេះ។

Post a Comment