នៅខេត្តបាត់ដំបង នឹងមានរៀបចំបញ្ចាំងស្លាយ សម្រាប់ការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ កម្ពុជា និងហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ២៨ នៅប្រទេស សិង្ហបុរី នាម៉ោង ៧:៣០ នាទីយប់នេះ នៅតារាងបាល់ទាត់ B2B ផ្សាទំនើបភូពុយ ខេត្តបាត់ដំបង។
លោក សួន នរ៉ា យុវជនសហភាពសហព័ន្ធផ្នែកកីឡាខេត្តបាត់ដំបងបានឲ្យដឹងថា ការបញ្ចាំងស្លាយនឹងរួចរាល់នៅម៉ោង ៧:០០នាទីល្ងាចនេះនៅផ្សាទំនើបភូពុយខេត្តបាត់ដំបង ដែលការផ្សាយនេះ គឺផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ ហង្សមាស HDTV ។ ការបញ្ចាំងស្លាយនេះត្រូវបានចូលរួមឧបត្ថម្ភមួយចំនួនធំពីក្រុមបាល់ទាត់ធនាគារស្រូវកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងមានការអនុញ្ញាត និងផ្ដួចផ្ដើមគំនិតពីលោក ជាម ច័ន្ទសោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ។
លោកបានបន្តថា ស្លាយដែលត្រូវបញ្ចាំងនោះមានទំហំ ៣ គុណ ៤ ម៉ែត្រ សម្រាប់ការទស្សនាមិនមានចំណាយអ្វីទាំងអស់គឺអាចទស្សនាបានដោយសេរី។ ចំពោះគោលបំណង គឺលោកចង់លើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចំរើនកាន់តែខ្លាំងឡើយ និងចង់ឲ្យយុវជនទាំងអស់ជៀសផុតពីគ្រឿងញៀន ងាកមករកកីឡាជំនួសការដើរលេងឥតប្រយោជន៍។ មិនតែប៉ុណ្ណោះចង់ឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តបាត់ដំបងបានតាមដានការប្រកួតរបស់ក្រុមជម្រើសជាតិ U-23 កម្ពុជាដែលកំពុងប្រឹងប្រែងការប្រកួតនៅលើទឹកដីប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដើម្បីដណ្ដើមមេដាយជួនជាតិ។
លោកបានបន្ថែមថា ប្រសិនបើការបញ្ចាំងស្លាយទទួលបានអ្នកទស្សនាច្រើន នឹងធ្វើការបញ្ចាំងស្លាយបន្តគ្រប់ការប្រកួតរបស់ជម្រើសជាតិបាល់ទាត់កម្ពុជាតែម្ដង សូម្បីតែនៅការប្រកួតជម្រុះ World Cup 2018 របស់ក្រុមបាល់ទាត់ឈុតធំក៏ដោយ។
ជាចុងក្រោយលោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទោះ អ្នករស់នៅក្នុងខេត្តបាត់ដំបងក្ដី និងអ្នកនៅតាមបណ្ដាខេត្តផ្សេងៗក្ដី ឲ្យចូលរួមមានសកម្មភាពផ្នែកកីឡាទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចំរើនខាងវិស័យកីឡាកាន់តែខ្លាំងឡើង កីឡាអាចរីកដុះដាលទៅមុខបានដោយសារប្រជាពលរដ្ឋទាំងអស់គ្នា ជួយគាំទ្រ ៕

លោក សួន នូរ៉ា

Post a Comment