GuidePedia

0
ក្លិប Real Madrid ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា លោក Rafael Benitez ​នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្រុម ដោយ​មាន​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ នេះ​បើ​តាម​វិបសាយ Real Madrid ​ជា​ភាសា​អេស្ប៉ាញ​ចុះ​ផ្សាយ​មុន​នេះ​បន្តិច។


យោង​តាម​វិបសាយដដែល​នេះ​ ​បាន​សរសេរ​​ថា ក្រុម​អធិរាជ​ស​បាន​ព្រមព្រៀង​ទទួល​យក​លោក Rafael Benitez ​​មក​ដឹក​នាំ​ក្រុម​ជំនួស​លោក Carlo Ancelotti ​ជា​ផ្លូវ​ការ​ហើយ ។ ខណៈ​ដែល​ការ​ធ្វើ​សន្និសីទកាសែត​នឹង​រៀប​ចំ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ។

Post a Comment

 
Top