ខ្សែការពារ Jordi Alba របស់ក្រុម FC Barcelona បានព្រមព្រៀងបន្តកិច្ចសន្យាថ្មី ជាមួយក្លិបអ្នកមានបុណ្យ រហូតដល់ឆ្នាំ២០២០។ នេះបើតាមក្លិបយក្សអេស្ប៉ាញ បានប្រកាសកាលពីម្សិលមិញ។
កីឡាករជម្រើសជាតិអេស្ប៉ាញ វ័យ២៦ឆ្នាំ គឺជាសមាជិកដ៏សំខាន់បំផុត ដែលត្រៀមនឹងជួប Juventus ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃសៅរ៍នេះ ខណៈដែលពួកគេសង្ឃឹមថានឹងអាចលើកពាន៣ក្នុង១រដូវកាលបាន។
ក្លិប Barcelona បានចេញសេចក្ដីថ្លែងការណ៍ថា៖ “Barcelona បានព្រមព្រៀងគ្នាជាមួយនឹង Jordi Alba ក្នុងការចុះកិច្ចសន្យាថ្មី រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ តម្លៃផ្ដាច់កុងត្រារបស់គាត់គឺ ១០៨លានផោន (ជាង១៦៥,៧លានដុល្លារ)”។
Alba ត្រូវបាន Barca ជម្រុះចេញពីក្រុម កាលពីនៅឈុតយុវជនកាលពីឆ្នាំ២០០៥ ក្រោយមកក្រុម Valencia ក៏បានទិញយក។ ដោយសារឃើញទម្រង់លេងដ៏ល្អ ក្រុមអ្នកមានបុណ្យក៏ទិញយកមកវិញ នៅឆ្នាំ២០១២។ ខ្សែការពារស្លាបឆ្វេង ស៊ុតបាន៧គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១១៣ប្រកួត ឲ្យក្រុមម្ចាស់ជើងឯកអេស្ប៉ាញ៕

Post a Comment