GuidePedia

0
ក្រុម Hamburg ខណៈ​ពេល​នេះ​គឺ​បាន​រក្សា​តំណែង ​នៃ​ការប្រកួត​ក្នុង​ក្រប​ខណ្ឌ​កំពូល​របស់​អាល្លឺម៉ង់ Bundesliga បាន​មួយ​រដូវ​កាល​ទៀតហើយក្រោយ​យកឈ្នះ​ការប្រកួត Playoff ជើង​ទី ២ ក្នុង​លទ្ធផល 2-1 ទៅលើ​ក្រុម​លំដាប់​ទី ២ អាល្លឺម៉ង់ Karlsruher យប់​ម៉ិ​ញ​នេះ​នៅ​ពហុ​កីឡដ្ឋាន Wildpark Stadion។​


​​ក្រោយពី​បាន​បញ្ចប់ Playoff ជើង​ទី ១ ក្នុង​លទ្ធផល 1-1 កាល​ស​ប្តា​ហ៏​មុន​នោះក្រុម Hamburg បាន​ត្រឡប់​មកទឹកដី​នៃ​ក្រុម Karlsruhe វិញ​ជាមួយ​ភាពជោគ ជ័យ ដោយ​ការប្រកួត​ពេញ​ម៉ោង ៩០ នាទី​គឺ​ក្រុម​ទាំង ២ រកបាន​តែមួយ​គ្រា​ប់ដូ​ច​គ្នា ពោលគឺ​ក្រុម​ម្ចាស់ផ្ទះ Karlsruher នាំមុខ​នៅ​នាទី​ទី ៧៨ ដោយ​កីឡាករ Reinhold Yabo ក្រោយ​កា​រប​ញ្ចូ​ន​ពី​មិត្ត​រួម​ក្រុម Henning នឹង​មួយ​គ្រាប់​តាម​ស្មើ​ពី​ក្រុម​ភ្ញៀវ Hamburg ធ្វើបាន​នៅ​ចុង​ម៉ោង​ពោលគឺ​នាទី​ទី 90+4 ទៅហើយ​ដែលជា​ការ​ស៊ុត​បាល់​freekick សំដៅ​ទី​យ៉ាង​អស្ចារ្យ​ពី Marcelo Diaz។​ ​

តាមរយៈ​លទ្ធផល​ស្មើគ្នា 1-1 ជើង​ទី ២ ដូចគ្នា​នឹង​ជើង​ទី ១ នោះ​ក្រុម​ទាំង ២ គឺ​តំរូវ​លេង​ការប្រកួត​បន្ថែម ១៥ នាទី ២​លើក ក្នុងនោះ​ក្រុម Humberg ជា​ក្រុម​មាន សំណាង​ជាង​ដោយ​ស្វែង​រកបាន​មួយ​គ្រាប់​នាទី ១១៥ ពី Nicolai Muller មុន​ពេលដែល​ក្រុម​ម្ចាស់ផ្ទះ Karlsruher ក៏មាន​ឧកាស​តាម​ស្មើ​ទៀត​ដោយ​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​ត្រូវ​អ្នកចាំទី​Rene Adler ជួយសង្គ្រោះ​បាន​ពី​ការ​ស៊ុត​របស់ Rouwen Hennings នៅ​នាទី​ទី ១២២។

​ឆ្លងតាម​ជ័យជំនះ​នេះ​បានធ្វើ​ឲ្យ​ក្រុម Hamburg រក្សាខ្លួន​នៅ Bundesliga រដូវ​កាល​ឆ្នាំ 2015/2016 រួមជាមួយ​ក្រុម ២ ឡើង​មកពី​ក្របខណ្ឌ Bundesliga2 គឺ FC Ingolstadt 04 និង​ក្រុម SV Darmstadt 98 ផងដែរ​៕



Post a Comment

 
Top