ប្រតិភូកីឡាការ៉ាតេដូកម្ពុជា បាននាំមកវិញទាំងមេដាយសំរឹទ្ធ និងសញ្ញាបត្រកម្រិតអន្តរជាតិ ពីការប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ ឆ្នាំ២០១៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បន្ទាប់ពីបានឆ្លងកាត់ទាំងការប្រកួត និងប្រឡងអស់យរៈពេល៥ថ្ងៃនៅទីនោះ។
នៅក្នុងការប្រកួតនេះ មានប្រទេសចូលរួមចំនួន៧ បានចូលរួម ក្នុងនោះមានកម្ពុជា ម្ចាស់ផ្ទះឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសឥណ្ឌនេស៊ី ហើយតាមរយៈការប្រកួតចាប់តាំងពីថ្ងៃទី១ និងបញ្ចប់នៅថ្ងៃទី៥ ខែមេសានោះកន្លងមកនេះកីឡាករ ឆឺន ឆេងលីម បានឈ្នះមេដាយសំរឹទ្ធ ខណៈចៅក្រម និងគ្រូបង្វឹកចំនួន២នាក់ទៀត បានប្រឡងជាប់ដោយទទួលសញ្ញបត្ររៀងៗខ្លួន។
លោក ឡាច ច័ន្ទតារ៉ា អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាការ៉ាតេដូ និងជាប្រធានដឹកនាំការប្រកួតនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពេលវិលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃចន្ទថា ដោយទទួលបានការអងញ្ជើញពីសហព័ន្ធកីឡាការ៉ាតេដូប្រចាំនៅអាស៊ីអាគ្នេយ៍ និងដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា យើងបានសម្រេចបញ្ជូលអត្តពលិកការ៉ាតេដូកម្ពុជា ចំនួន៣នាក់។
លោកបញ្ជាក់ថា៖«ឆ្លងកាត់ការប្រកួត និងប្រឡង៥ថ្ងៃនោះ កីឡាការិនី សំ សុទ្ធារ័ត្ន ដែលប្រកួតក្នុងទម្ងន់៥០គីឡូក្រាម និងកីឡាករ សែន សុធារ៉ា ប្រកួតក្នុងទម្ងន់៥៥គីឡូក្រាម មិនទទួលបានលទ្ធផលល្អនោះទេ គឺពួកគេបានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា ប៉ុន្តែកីឡាករ ឆឺន ឆេងលីម ដែលប្រកួតក្នុងទម្ងន់ក្រោម៧៦គីឡូក្រាម ទទួលបានមេដាយសំរឹទ្ធ ហើយហើយកម្ពុជាបានជាប់ចៅក្រមកម្រិតB១រូបគឺលោក ឆាយ កៀត និងគ្រូដឹកនាំ១រូបទៀតគឺលោក មឿង សុខឡូត»។
យ៉ាងណាក៏ដោយកីឡាករ ឆឺន ឆេងលីម បានប្រាប់ថា៖«ការទទួលបានឱកាសចេញទៅប្រកួតនៅលើឆាកអន្តរជាតិជាលើកដំបូងនេះ បានធ្វើឲ្យទទួលបានបទពិសោធយ៉ាងល្អ ហើយបានដឹងច្បាស់ថា ខ្ញុំនៅមានកម្រិតបច្ចេកទេសចាញ់គេ ប៉ុន្តែចាញ់មិនច្រើនទេ ហេតុនេះខ្ញុំត្រូវតែខិតខំហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត»។
គួររំឭកថា កម្ពុជា ធ្លាប់បានបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមការប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះបានម្តងហើយ សម្រាប់ការប្រកួតលើកទី១ ឆ្នាំ២០១២ នៅប្រទេសថៃ ហើយជាលទ្ធផលកម្ពុជា បានឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ១។
ចំណែកការឈ្នះបានតែមេដាយសំរឹទ្ធ១ ក្នុងការចេញទៅប្រកួតលើកនេះត្រូវបានលោក ឡាច ច័ន្ទតារ៉ា បកស្រាយថា ដោយសារយើងអាក់ខានមិនបានចូលរួមប្រកួត២ឆ្នាំ ហេតុនេះសូមអត្តពលិក និងយុវជនរបស់យើង ខិតខំហ្វឹកហាត់កីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

Post a Comment