GuidePedia

0
ក្រុម Tottenham Hotspur នឹង​​ធ្វើការ​ប្រកួត​ជា​មួយនងនឹង​ក្រុម​កីឡាករ​ជម្រើស​ឆ្នើម​ៗ​របស់​ម៉ា​ឡេ​ស៊ី (Malaysia XI) ក្នុង​ការ​ប្រកួត​មិត្ត​​ភាព​បន្ទាប់​ពី​បញ្ចប់​រដូវកាល​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នៅ​ខែ​ក្រោយ​។ នេះបើ​យោង​ទៅ​តាម​ការ​ប្រកាស់​​របស់​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ កាល​ពី​ថ្ងៃ​អង្គារ​។


ក្រុម​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន League Cup មួយ​នេះ នឹង​​ត្រូវ​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​របស់ម៉ា​ឡេ​ស៊ី នៅ​កីឡ​ដ្ឋាន Shah Alam នា​ថ្ងៃ​ទី​២៧ ខែ​ឧស​ភា ពោលគឺ​រយៈ​ពេល​បី​ថ្ងៃ​នៅ​មុន​ពេលពួក​គេ​ប្រកួត​ជា​មួយ​នឹង​ក្រុម Sydney FC ក្នុង​ការ​ប្រកួត​មិត្ត​ភាព​មួយ​ផ្សេង​ទៀត​ក្នុង​ទក្រុង Sydney​។ វា​នឹង​ក្លាយ​ជា​ដំណើរ​ប្រកួត​របស់​ក្រុម Tottenham ទៅកាន់​ទឹក​ដី​ម៉ា​ឡេ​ស៊ី ជា​លើក​ដំ​បូង​បើគិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​។

លោក Mauricio Pochettino គ្រូ​បង្វឹក​របស់​ក្រុម Spurs បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​មួយ​ថា៖ «យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ទៅ​​ទស្ស​ន​កិច្ច​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កំ​ពុង​តែ​​ទន្ទឹង​រង់​ចាំ​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​គាំ​ទ្រ​របស់​យើង​នូវ​ឱកាស​មួយ​ក្នុង​ការ​បាន​ឃើញ​យើង​លេង​ជា​មួយ​នឹង​កីឡាករ​ឆ្នើម​ៗ​របស់​​ប្រទេស​ពួក​គេ​»​។


លោក Pochettino បាន​ប្រាប់​បន្ត​ថា៖ «យើង​ដឹង​យ៉ាង​ច្បាស់​​ពី​អារម្មណ៍​ស្រឡាញ់​កីឡា​បាល់​ទាត់ ក្រោយ​ពី​យើង​​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាស៊ី និង​អ្នក​គាំ​ទ្រ​របស់​ក្លិប​​នេះ​ដែល​យើង​មាន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​យើង​សង្ឃឹម​ថា យើង​អាច​​បង្ហាញ​នូវ​ភាព​អស្ចារ្យ​មួយ​សម្រាប់​ពួក​គេ​នៅ​​រាត្រី​​នោះ​ដើម្បី​ធ្វើ​ឲ្យ​មធ្យោ​បាយ​ក្នុង​ការ​ថ្លែង​អំ​ណរ​គុណ​​ដល់​ពួក​គេ​សម្រាប់​ការ​បន្ត​ការ​គាំ​ទ្រ​ដែល​ពួក​គេ​ផ្តល់​​ឲ្យ​យើង​ពី​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក​ជា​រៀង​រាល់​សប្តាហ៍​»​៕

Post a Comment

 
Top